en     km
en     km

សហរដ្ឋអាមេរិកនិយាយជាថ្មីម្តងទៀតថាមិនគាំទ្រឯករាជ្យភាពតៃវ៉ាន់ទេ

Share

ក្រសួងការបរទេសសហរដ្ឋអាមេរិកបានធ្វើបច្ចុប្បន្នភាពស្ថានភាពពិតរបស់ខ្លួនទាក់ទងនឹងកោះតៃវ៉ាន់ជាថ្មីម្តងទៀត ដោយថ្លែងអំពីការមិនគាំទ្រឯករាជ្យភាពជាផ្លូវការសម្រាប់កោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបប្រជាប្រជាធិបតេយ្យ និងដែលចិនទាមទារយកមកដាក់ក្រោមចំណុះរបស់ខ្លួននោះទេ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរើយធើ។

កាលពីខែមុន ក្រសួងការបរទេសបានផ្លាស់ប្តូរពាក្យពេចន៍នៅលើគេហទំព័ររបស់ខ្លួនសម្រាប់សំណុំរឿងកោះតៃវ៉ាន់ ដោយបានដកចេញនូវពាក្យពេចន៍ដែលថាមិនគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់ និងដែលថាទទួលស្គាល់ជំហររបស់ទីក្រុងប៉េកាំងដែលថាតៃវ៉ាន់ជាផ្នែកមួយនៃប្រទេសចិន។

រដ្ឋាភិបាលសហរដ្ឋអាមេរិកបាននិយាយថា ការធ្វើបច្ចុប្បន្នភាពនេះមិនឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនៅក្នុងគោលនយោបាយសហរដ្ឋអាមេរិកនោះទេ។ ពាក្យ​នោះ​ឥឡូវ​ត្រូវ​បាន​ផ្លាស់​ប្តូរ​ជា​ថ្មី​ម្តង​ទៀត ដើម្បី​ដាក់​ពាក្យ​ថា «យើង​មិន​គាំទ្រ​ឯករាជ្យ​ភាព​តៃវ៉ាន់»ទេ។

ការផ្លាស់ប្តូរនេះត្រូវបានរាយការណ៍ជាលើកដំបូងដោយទីភ្នាក់ងារសារព័ត៌មានរបស់តៃវ៉ាន់កាលពីថ្ងៃសុក្រ ហើយហាក់ដូចជាបានកើតឡើងនៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២២។

ក្រសួងការបរទេសសហរដ្ឋអាមេរិកមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ៕

យោង៖ https://www.reuters.com/world/us-updates-fact-sheet-again-says-does-not-support-taiwan-independence-2022-06-03/​

Share

ព័ត៌មានទាក់ទង

Image