loader

វិស័យទេសចរណ៍ខេត្តព្រះសីហនុបន្ដឈានមុខគេទាក់ទាញភ្ញៀវទៅកម្សន្ដ

រយៈពេល៣សប្ដាហ៍នៃខែឧសភា តួលេខនៃភ្ញៀវទេសចររបស់ក្រសួង បង្ហាញថា ខេត្តព្រះសីហនុទទួលបានភ្ញៀវច្រើននាំមុខគេ ៣សប្ដាហ៍ជាប់គ្នា ទោះបីស្ថានភាពអាកាសធាតុបង្គួរភ្លៀងច្រើនក៏ដោយ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

ផ្អែកតាមក្រសួងទេសចរណ៍នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងពី របាយការណ៍ទេសចរណ៍ប្រចាំសប្ដាហ៍ថា មានភ្ញៀវដើរកម្សាន្ដទូទាំងប្រទេសសរុបមាន ៣០ម៉ឺន២ពាន់ ៨១២នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន២៨ម៉ឺន ៧ពាន់ ៣៣៥នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន១ម៉ឺន ៥ពាន់ ៤៧៧នាក់។

គោលដៅទេសចរណដែលទទួលបានភ្ញៀវច្រើនជាងគេ សម្រាប់សប្ដាហ៍នេះ គឺខេត្តព្រះសីហនុដដែល បានភ្ញៀវជាង៥ម៉ឺន ៩ពាន់នាក់ បន្ទាប់មកខេត្ត បាត់ដំបងជាង ៣ម៉ឹន ៨ពាន់នាក រាជធានីភ្នំពេញជាង ៣ម៉ឺន ៧ពាន់នាក់ ខេត្តកំពតជាង ៣ម៉ឺននាក់ ចំណែកតំបន់វប្បធម៌ខេត្តសៀមរាបមានជាង ២ម៉ឺន ២ពាន់នាក់។ នេះបើយោងងទៅតាមប្រភពដដែល។

លោក តាំង សុចិត្រគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ធ្លាប់ប្រាប់វិទ្យុស្ដ្រី តាមរយៈបទសម្ភាសប្រចាំថ្ងៃថា មន្ទីរខេត្តព្រះសីហនុកំពុងជំរុញឱ្យបើកឡើងវិញរាល់អាវីវកម្មនៅតំបន់សក្ដានុពល ដើម្បីទាក់ទាញទេសចរណ៍បន្ថែមទៀត។

សូមបញ្ជាក់ផងដែរ ក្នុងខែឧសភានេះ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរច្រើនជាងគេ បើផ្អែកទៅតាមរបាយការណ៍ទេសចរណ៍ប្រចាំសប្ដាហ៍ ដោយសប្ដាហ៍ទី១ បានជាង៦ម៉ឺននាក់ សប្ដាហ៍ទី២ មឲហក់ឡើងដល់ ជាង​១១ម៉ឺននាក់ និងសប្ដាហ៍ទី៣នេះ ទោះបីថយចុះ មកត្រឹមជិត៦ម៉ឺននាក់ នៅតែជាតួលេខនាំមុខគេដដែល៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ក្រសួងព័ត៌មានគ្រោងបញ្ជូនច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន ទៅគណៈរដ្ឋមន្ត្រី ក្រោយការពន្យាពេលជាច្រើនលើក

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព[...]

កម្ពុជានឹងប្រកាសឱ្យប្រើប្រាស់របាយការណ៍អង្កេតប្រជាសាស្ដ្រ និងសុខភាពនៅខែមេសាពាក់ព័ន្ធនិងស្ដ្រី

នៅអំឡុងខែមេសាខាងមុខ  កម្ពុជានឹងប្រកាសឱ្យប្រើប[...]

តុលាការ អនុញ្ញាតឱ្យលោកកឹម សុខាជួបមេធាវី តែត្រូវសហការជាមួយមន្ត្រីនគរបាល

តុលាការសាលាដំបូងរាជធានីភ្នំពេញបានសម្រេចអនុញ្ញ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x