en     km
en     km

ក្រសួងបរិស្ថានគាំទ្រការវិនិយោគទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចនៅក្នុងតំបន់ការពារធម្មជាតិ

Share

អ្នកវិនិយោគទុនក្នុង និងក្រៅប្រទេស អាចស្នើសុំពាក្យចូលរួមការអភិវឌ្ឍទេសចរណ៍ផ្សារភ្ជាប់និងធម្មជាតិ ដោយក្រសួងបរិស្ថានធ្វើការគាំទ្រលើការវិនិយោគនេះ នៅតំបន់ការពារធម្មជាតិ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

ក្រសួងបរិស្ថានគាំទ្រឱ្យមានការវិនិយោគលើការអភិវឌ្ឍទេសចរណ៍ ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូច នៅតំបន់ការពារធម្មជាតិ និងរបៀបអភិរក្សជីវះចម្រុះ។ ការគាំទ្រនេះ ធ្វើឡើងកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២។ ក្នុងនោះរដ្ឋលេខាធិការក្រសួងបរិស្ថាន លោកជំទាវ ម៉ុម ថានី ថាការវិនិយោគលើកតំបន់ការពារធម្មជាតិ នឹងផ្តល់ឱកាសសម្រាប់អ្នកវិនិយោគទុនទាំងក្នុង និងក្រៅប្រទេស ដែលមានចំណាប់អារម្មណ៍ មានបទពិសោធន៍ ជំនាញ និងដើមទុនគ្រប់គ្រាន់ អាចដាក់ពាក្យស្នើសុំចូលរួមក្នុងការអភិវឌ្ឍទេសចរណ៍ផ្សារភ្ជាប់និងធម្មជាតិ តែឲ្យមាននិរន្តរភាព និងប្រកបដោយទំនួលខុសត្រូវខ្ពស់

ថ្លែងក្នុងកិច្ចប្រជុំគាំទ្រការវិនិយោគទេសចរណ៍តំបន់ការពារធម្មជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន និងជានាយកនៃគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា(CSLEP) ឯកឧត្តម ខៀវ បូរិន បានថ្លែងពីគោលបំណងថា ដើម្បីប្រមូលនូវធាតុចូលបន្ថែមពីគ្រប់ភាគីពាក់ព័ន្ធដើម្បីពិនិត្យមើលលើខ្លឹមសារនៃសេចក្តីព្រាងប្រកាស ក្នុងការរៀបចំអភិវឌ្ឍន៍តំបន់ការពារធម្មជាតិ ដែលអាចជួយទាំងកំណើនសេដ្ឋកិច្ចសង្គម សេដ្ឋកិច្ចគ្រួសារ និងពិសេសជួយលើកកម្ពស់ដល់ជីវភាពសហគមន៍មូលដ្ឋានផងដែរ។

ឯកឧត្តមបានបញ្ជាក់ថា ខ្លឹមសារនៃសេចក្តីព្រាងប្រកាសមានគោលបំណងណែនាំ ដោយបង្កឲ្យមានលក្ខណៈងាយស្រួល និងសម្របសម្រួលដល់ម្ចាស់សំណើ និងម្ចាស់គម្រោង អំពីនីតិវិធី និងដំណើរការអនុវត្តគម្រោងអភិវឌ្ឍន៍ ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះ និងកំណត់ វិសាលភាពនៃការអនុវត្តលើគម្រោង។ លោកបន្ថែមថា ទំហំដីនៃការវិនិយោគគឺមិនលើសពី ១០ ហិកតា ដោយប្រើប្រាស់លក្ខណៈ វិនិច្ឆ័យជាឧបករណ៍ក្នុងការវាយតម្លៃលើគ្រប់ទិដ្ឋភាពពាក់ព័ន្ធ។

គួរម្លឹកដែរថា រដ្ឋាភិបាកម្ពុជា សម្ដេច ហ៊ុនសែន  កាលពីថ្ងៃទី២០ ខែមេសា បានអំពាវនាវឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋតំបន់ទេសចរណ៍ អនុវត្តកម្មវិធីទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី ជាកម្មវិធីទេសចរណ៍មួយជួយដល់សហគមន៍ ការពារព្រៃឈើ និងអភិរក្សធនធានធម្មជាតិ ដើម្បីរកចំនូលជាងជាងកាប់បំផ្លាញធនធានដែលមានក្នុងតំបន់៕

Share

ព័ត៌មានទាក់ទង

Image