en     km
en     km

រុស្ស៊ីនឹងផ្អាកកិច្ចចរចាបង្កើតសន្ធិសញ្ញាសន្តិភាពជាមួយជប៉ុន ព្រោះតែទណ្ឌកម្មរបស់ជប៉ុន

Share

យោងតាមទីភ្នាក់ងារសារព័ត៌មានក្យូដូ ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ខ្លួននឹងផ្អាកការចរចាដើម្បីបង្កើតសន្ធិសញ្ញាសន្តិភាពក្រោយសង្គ្រាមជាមួយជប៉ុន។ ក្យូដូលើកឡើងថា ការណ៍នេះត្រូវចាត់ទុកថាជាប្រតិកម្មជាក់ស្តែងរបស់រុស្ស៊ី ចំពោះទណ្ឌកម្មរបស់ជប៉ុនលើរុស្ស៊ី ទាក់ទងនឹងអំពើឈ្លានពានអ៊ុយក្រែន។ ប្រភពដដែលលើកឡើងថា ដំណើរនេះជំរុញឱ្យរដ្ឋាភិបាលជប៉ុនតវ៉ានៅថ្ងៃអង្គារ។

កាលពីថ្ងៃចន្ទ រុស្ស៊ីក៏បានប្រកាសដែរថា ខ្លួនកំពុងបញ្ឈប់កម្មវិធីផ្តល់ទិដ្ឋាការឥតគិតថ្លៃ ដែលអនុញ្ញាតឱ្យអតីតប្រជាជនជប៉ុនបានទៅលេងលើកោះនានាដែលគ្រប់គ្រងដោយរុស្សី និងដែលជប៉ុនទាមទារថាជាផ្នែកតូចៗនៃកោះហុកកៃដូដ៏ធំរបស់ខ្លួន។ នេះបើយោងតាមក្យូដូដែលបន្តថា ទន្ទឹមនឹងនេះ រុស្ស៊ីក៏ចង្អុលប្រាប់ថា ខ្លួននឹងឈប់ចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ចជាមួយជប៉ុននៅលើបណ្ដាកោះដែលមានជម្លោះនោះទៀតហើយ។

នៅពេលដែលក្រសួងការបរទេសរុស្ស៊ីបាននិយាយថា សកម្មភាពជប៉ុនដែលប្រឆាំងនឹងរុស្ស៊ីជាហេតុធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែធ្លាក់ចុះនោះ រដ្ឋាភិបាលជប៉ុនបានបដិសេធការអះអាងបែបនេះ។ ក្យូដូបានរាយការណ៍ដូច្នេះដោយបន្ថែមតាមប្រភពរដ្ឋាភិបាលជប៉ុនថា វាជារឿងខុសឆ្គងដែលរដ្ឋាភិបាលរុស្ស៊ីយកផលវិបាកនៃការឈ្លានពានរបស់ខ្លួននៅអ៊ុយក្រែន មកទម្លាក់លើទំនាក់ទំនងទ្វេភាគីជប៉ុន-រុស្ស៊ីបែបនេះ៕

យោង៖ https://english.kyodonews.net/news/2022/03/e9da51ceb89c-urgent-russia-to-halt-peace-treaty-talks-with-japan-over-sanctions.html

Share

ព័ត៌មានទាក់ទង

Image