គិតត្រឹមថ្ងៃពុធម្សិលមិញ ចំនួនមនុស្សដែលភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែន ដោយសារការឈ្លានពានរបស់រុស្ស៊ីរយៈពេល១សប្ដាហ៍ បានកើនឡើងដល់ ១ លាននាក់ហើយ។ នេះជាការភៀសខ្លួនយ៉ាងរហ័សបំផុតក្នុងសតវត្សរ៍នេះ ខណៈដែលកងកម្លាំងរុស្ស៊ីបានបន្តទម្លាក់គ្រាប់បែកទៅលើទីក្រុង ខាគីវ ដែលជាទីក្រុងធំបំផុតទីពីររបស់ប្រទេសអ៊ុយក្រែន និងបានឡោមព័ទ្ធកំពង់ផែសមុទ្រយុទ្ធសាស្ត្រចំនួនពីររបស់អ៊ុយក្រែន។ ចំនួនសរុបនៃជនភៀសខ្លួន ផ្តល់ឱ្យ អាស្សូស៊ីអេធីត ប្រេស (Associated Press) ដោយទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន គឺលើសពី ២ ភាគរយនៃចំនួនប្រជាជនអ៊ុយក្រែនដែលត្រូវបានបង្ខំឱ្យចាកចេញពីប្រទេសនេះក្នុងរយៈពេលមិនដល់មួយសប្តាហ៍ផង។ គេអាចឃើញមានការជម្លៀសប្រជាជនក្នុងទ្រង់ទ្រាយធំពីទីក្រុង ខាគីវ។ អ្នកស្រុកនៅទីនោះ ដែលអស់សង្ឃឹមក្នុងការគេចចេញពីគ្រាប់ផ្លោងនិងគ្រាប់បែក បានទៅពពាក់ពពូននៅស្ថានីយ៍រថភ្លើងក្នុងទីក្រុង ហើយព្យាយាមប្រញាប់ប្រញាល់ឡើងលើរថភ្លើង ដោយមិនប្រាកដជាដឹងថាពួកគេនឹងត្រូវដឹកទៅកាន់ទីកន្លែងណានោះទេ៕
—
យោង៖ https://apnews.com/article/russia-ukraine-united-nations-general-assembly-volodymyr-zelenskyy-kyiv-moscow-a3092d8e476949ed7c55607a645a9154