en     km
en     km

កសិផលកម្ពុជានាំចេញមានការកើនឡើងក្នុងរយៈពេល២ខែដើមឆ្នាំ២០២២

Share

កសិផលកម្ពុជាមាន ស្រូវ អង្ករ និងផលិផលផ្សេងទៀតក្រៅពីស្រូវនិងអង្ករ គិតត្រឹម២ខែដំបូងងនៃឆ្នាំ២០២២ ការនាំចេញទៅកាន់ទីផ្សារអន្ដរជាតិ មានការកើនឡើងជិត១០​ភាគរយ តែក៏មានទីផ្សារខ្លះមានការថយចុះដែរ។

រដ្ឋមន្ដ្រីកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ឯកឧត្តម វេង សាខុន  នៅថ្ងៃទី១ ខែមីនា ឆ្នា២០២២ បានចេញរបាយការណ៍នៃការនាំចេញទិន្នផលកសិផលរយៈពេល២ខែ ដើមឆ្នាំ២០២២ ថាមានការកើនឡើងជិត១០​​ ភាគរយ បើធៀបរយៈពេលដូចគ្នាទៅកាលឆ្នាំ២០២១។

របាយការណ័នេះ ផ្អែកតាមហ្វេសប៊ុករបស់លោករដ្ឋមន្ដ្រី ពីអគ្គនាយកដ្ឋានកសិកម្មទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ មានបរិមាណសរុបទាំងស្រូវ អង្ករ និងទាំងផលិតផលក្រៅពីស្រូវ​និងអង្ករជាង ១លាន ៨៣ម៉ឺនតោន ទៅកាន់ទិសដៅ ៥២ ប្រទេស គឺមានការកើនឡើងចំនួនជាង ១៥ម៉ឺន តោន ស្មើនឹង ៩,៥១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលទទួលបានត្រឹមតែជាង ១លាន ៦៧ម៉ឺន តោន។

រដ្ឋមន្ដី្រ វេង សាខុន បានរំលេចដែរ ការនាំចេញអង្ករទៅកាន់ទីផ្សារសហភាពអឺរ៉ុបចំនួន២០ ប្រទេស មានការកើនឡើង  ជិត៤០ភាគរយ។ ចំណែកទិសដៅប្រទេសចិន មានការកើនឡើងជិត៥០ ភាគរយ។ ចំពោះទិសដៅអាស៊ានចំនួន ៣ប្រទេសកើនឡើង៥០,៤ភាគរយ តែយ៉ាងណាទិសដៅដទៃទៀតចំនួន១៦ប្រទេស ថយចុះ១៩,២៣ភាគរយ។ បើតាមពេលកន្លងមកពីមន្ដ្រីស្រូវអង្ករ ដោយសារកង្វះកុងតាន័រសម្រាប់ដាក់ និងវិបត្តិជំងឺឆ្លងសាកល ថ្លៃដឹកមានតម្លៃថ្លៃ៕

ទោះយ៉ាងណា តាមសហពន្ធ័ស្រូវអង្គរកម្ពុជា ក្រោយពីកិច្ចប្រជុំលើកទិសដៅការងារក្នុងឆ្នាំ២០២២ ដាក់គោលដៅថា និងនាំអង្គរចេញក្នុងឆ្នាំ២០២២ ឱ្យបានចំនួនខ្ទង់៧៥ ម៉ឺនតោន។ ប្រធានសហព័ន្ធស្រូវអង្ករ លោក សុង សារ៉ន បានឱ្យដឹងថា មូលដ្ឋានទីផ្សារនាំចេញអង្គរ គឺមានប្រទេសចិន ប្រមាណជា ៤០ម៉ឺនតោនក្នុងដៃ ទីផ្សារសហគម​ន៍អឺរ៉ុបបានបើកទូលាយ ចំណែកទីផ្សារប្រទេសអាស៊ានមាន ប្រទេសម៉ាឡេស៊ី ព្រុយណេ និងទីផ្សារផ្សេងៗទៀតមានដូចជា ប្រទេសអូស្ត្រាលី និងហ្កាប៊ុង ជាដើម។

តាមសហពន្ធ័ស្រូវអង្គរដដែល ទីផ្សារនាំចេញអង្ករកម្ពុជា មានប្រទេសចិនឈរលំដាប់ទី១ ប្រទេសបារាំងឈរលំដាប់ទី២ និងប្រទេសម៉ាឡេស៊ី ឈរនៅលំដាប់ទី៣។

ដោយឡែកបរិមាណនាំចេញស្រូវវិញ នៅ២ខែដើមឆ្នាំ២០២២ នេះ លោករដ្ឋមន្ដ្រីកសិកម្មបានឱ្យដឹងថា មានការនាំចេញ ទៅកាន់ប្រទេសវៀតណាមមានការកើនឡើងចំនួន១៦,៤ភាគរយបើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ និងការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួនកើនឡើង០,៥០% បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២១ ។

ការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាមមានការកើនឡើង ត្រួវបានមន្ដ្រីស្រូវអង្ករធ្លាប់បានលើកឡើងដែរថា មានភាពងាយស្រួលក្នុងការដឹកជញ្ជូនដោយសារប្រទេសជិតខាងគ្នា៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង