en     km
en     km

លោកស្រី  ចាក់ឃ្លីន ប៉ាហ្គាវ៉ាន់ ដើមកំណើតកម្ពុជាក្លាយជាទូតសុឆន្ទៈក្នុងវិស័យទេសចរណ៍

Share

លោកស្រី ចាក់ឃ្លីន ប៉ាហ្គាវ៉ាន់ អតីតលោកស្រីឯកពីភពលោកនៅរដ្ឋកាលីហ្វ័រញ៉ា ដែលមានដើមកំណើតកម្ពុជា បានក្លាយជាទូតសុឆន្ទៈ ក្នុងវិស័យទេសចរណ័កម្ពុជា  និងផ្សព្វផ្សាយពីសក្ដានុពលកម្ពុជាទៅកាន់ពិភពលោក តាមរយៈកម្មវិធិប្រកួតសម្រស់លោកស្រីឯកពិភណលោក (Mrs Cambodia World ).

លោកស្រី ចាក់ឃ្លីន ប៉ាហ្គាវ៉ាន់ អតីតម្ចាស់ជ័យលាភីលោកស្រីឯកកាលីហ្វរញ៉ា ឆ្នាំ២១៥-២០១៦ បានក្លាតជាទូតសុឆន្ទៈក្នុងវិស័យទេសចរណ៍ ដើម្បីចូលរួមផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍ និងសក្ដានុពលទេសចរណ៍នៅកម្ពុជាទៅកាន់ពិភពលោក តាមរយៈកម្មវិធីប្រកួតជ្រើសរើសជ័យលាភីលោកស្រីឯកពិភពលោក ក៏ដូចជាកម្មវិធីប្រកួតជ្រើសរើសលោកស្រីឯកពិភពលោកកម្ពុជា។ នេះបើយោងទៅតាមក្រសួងទេសចរណ៍។

លោកស្រីចាក់ឃ្លីន នឹងក្លាយទៅជាស្ដ្រីគម្រូមួយរូប សម្រាប់កម្មវិធីប្រកួតជ្រើសរើសលោកស្រីឯកពិភពលោកកម្ពុជា ដោយលោកស្រីមានដើមកំណើតកម្ពុជា តែលោកស្រី និងគ្រួសារ បានទៅរស់នៅសហរដ្ឋអាមេរិក ហើយទទួលបានសញ្ជាតិក៏ដោយ តែលោកស្រីនៅតែស្រលាញ់ប្រទេសកម្ពុជា ម្យ៉ាងលោកស្រីក៏បានចូលរួមប្រកួតក្នុងកម្មវិធីជ្រើសរើសលោកស្រីឯកពិភពលោកទៀតផងនោះ ក៏ឆ្លៀតយកឱកាសជួយចូលរួមផ្សព្វផ្សាយអំពីប្រទេសកម្ពុជា ពិសេសវិស័យវប្បធម៌ អរិយធម៌ វិស័យទេសចរណ៍ ប្រពៃណី ទំនៀមទម្លាប់ខ្មែរជាដើម។

តាមរយៈស្រីចាក់ឃ្លីន បានថ្លែងទៅកាន់ លោកថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ថា បច្ចុប្បន្នលោកស្រីជាបេក្ខនារីតំណាងឱ្យប្រទេសកម្ពុជានៃកម្មវិធីប្រកួតជ្រើសរើសលោកស្រីឯកពិភពលោក ដែលធ្វើការប្រកួតនៅអំឡុងចុង ឆ្នាំ២០២២ ខាងមុខ។ ប៉ុន្តែស្របពេលដែលនៅប្រទេសកម្ពុជារៀបចំកម្មវិធីប្រកួតជ្រើសរើសលោកស្រីឯកពិភពលោកកម្ពុជាដែរនោះ លោកស្រីក៏ត្រូវបានផ្ដល់កិត្តិយសជាស្ត្រីគំរូសម្រាប់កម្មវិធីប្រកួតជ្រើសរើសលោកស្រីឯកពិភពលោកកម្ពុជា។

ជាការឆ្លើយតប លោក ថោង ខុន បានកោតសរសើរចំពោះទឹកចិត្តដ៏ប្រពៃរបស់លោកស្រីចាក់ឃ្លីន និង បានផ្ដល់កិត្តិយសបន្ថែមទៀតដល់លោកស្រី ធ្វើជាទូតសុឆន្ទៈក្នុងវិស័យទេសចរណ៍ ព្រមទាំងបានជម្រាបជូនលោកស្រីអំពីគោលដៅទេសចរណ៍កម្ពុជា ថាជាគោលដៅសទេសចរណ័សុវត្ថិភាព ដោយលើកពីកម្ពុជាបានរៀបចំវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ កាលពីខែមករា កន្លងទៅ ទៅកាន់លោកស្រីចាក់ឃ្លីន ។ ក្រៅពីនេះ លោករដ្ឋមន្ដ្រីក៏បាន លើកពីស្ដង់ដាប្រតិ្តបត្តិទេសចរណ៍ក្នុងអំឡុងកូវីដ១៩  និងការពង្រឹងការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីធ្វើឱ្យសេវាកម្មទេសចរណ៍កាន់តែមានភាពល្អប្រសើរសម្រាប់ការទទួលភ្ញៀវទេសចរ សំដៅធ្វើយ៉ាងណាឱ្យគោលដៅទេសចរណ៍កម្ពុជា ជាគោលដៅសុវត្ថិភាព និងមានជំនឿទុកចិត្តពីសំណាក់ភ្ញៀវទេសចរ ដល់លោកស្រីចាក់ឃ្លីនផងដែរ។

ស្ថាបនិករងនៃកម្មវិធីប្រកួតជ្រើសរើសលោកស្រីឯកពិភពលោកកម្ពុជា លោក ម៉ែន សីហា បានឱ្យដឹងថា លោកស្រី ចាកឃ្លីន បាហ្កាវ៉ាន់ នឹងត្រូវទៅប្រកួតក្នុងកម្មវិធីជ្រើសរើសជ័យលាភីលោកស្រីឯកពិភពលោក នៅទីក្រុងឡាសវេហ្កាស នៃរដ្ឋនេវ៉ាដា សហរដ្ឋអាមេរិក នាអំឡុងខែវិច្ឆិកា ឬខែធ្នូ ឆ្នាំ២០២២ខាងមុខ ដែលកម្មវិធីប្រកួតលំដាប់អន្តរជាតិនេះនឹងមានបេក្ខនារីចូលរួមរហូតដល់ជាង៨០ប្រទេស។

លោកបន្ដថា ចំពោះកម្មវិធីប្រកួតជ្រើសរើសលោកស្រីឯកពិភពលោកកម្ពុជា គឺលើកទឹកចិត្តដល់ស្ត្រីខ្មែរឱ្យហ៊ានបំពេញក្ដីស្រមៃបំណងប្រាថ្នា ទោះបីពួកគាត់មានស្វាមីមានកូនហើយក៏ដោយ។ ម្យ៉ាងវិញទៀតក៏ដើម្បីចូលរួមលើកស្ទួយកម្ពស់ស្ត្រីខ្មែរ លើកស្ទួយកិត្យានុភាពប្រទេសជាតិ និងដើម្បីចូលរួមផ្សព្វផ្សាយពីវិស័យវប្បធម៌ អរិយធម៌ខ្មែរ វិស័យទេសចរណ៍នៅកម្ពុជា។

វិទ្យុស្ដ្រីបានព្យាយាមសុំការយល់ឃើញបន្ថែមពីអ្នកស្រី ឆាយ ស៊ីវលីន ប្រធានទីភ្នាក់ងារទេសចរណ៍កម្ពុជា ជាច្រើនដងដែរ តែពុំមានការឆ្លើយតបនៅឡើយទេ។

សូមជម្រាបថា នេះជាលើកដំបូងដែលកម្ពុជា បានសហការជាមួយកម្មវិធីប្រកួតសម្រស់បែបស្ដ្រីដែលមានគ្រួសារហើយ ជាមួយកម្មវិធិពិភពលោក ខណៈនាពេលបច្ចុប្បន្ន កម្ពុជាមានកម្មវីធីប្រកួតបវរកញ្ញាច្រើនប្រភេទ ដែលក្នុងនោះមានកម្មវិធី បវរកញ្ញាទេសចរណ៍ផងដែរ៕

Share

Image
Image
Image