យោធាកូរ៉េខាងត្បូងបាននិយាយថា នៅថ្ងៃសុក្រ ទី១៤ ខែមករា កូរ៉េខាងជើងបានបាញ់គ្រាប់ដែលគេសង្ស័យថាជាកាំជ្រួចផ្លោងរយៈចម្ងាយខ្លីអាចបញ្ជាបាន ចំនួន ២ គ្រាប់។
កញ្ញា មាស គឹមធួន រាយការណ៍ដោយផ្អែកតាមទីភ្នាក់ងារសារព័ត៌មានក្យូដូ …
យោធាកូរ៉េខាងត្បូងបាននិយាយថា នៅថ្ងៃសុក្រ ទី១៤ ខែមករា កូរ៉េខាងជើងបានបាញ់គ្រាប់ដែលគេសង្ស័យថាជាកាំជ្រួចផ្លោងរយៈចម្ងាយខ្លីអាចបញ្ជាបាន ចំនួន ២ គ្រាប់។
វាជាការបាញ់បង្ហោះលើកទី៣ ដោយរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ក្នុងរយៈពេល១០ថ្ងៃ។ រដ្ឋាភិបាលជប៉ុនក៏បានថ្លែងដែរថា កូរ៉េខាងជើងបានបាញ់អ្វីដែលអាចជាកាំជ្រួចផ្លោងអាចបញ្ជាបាន ដោយប្រភពក្នុងរដ្ឋាភិបាលជប៉ុនបានប្រាប់ថា កាំជ្រួចនោះទំនងជាបានធ្លាក់ក្នុងទឹកសមុទ្រក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។
អគ្គលេខាធិការគណៈរដ្ឋមន្ត្រីជប៉ុន គឺលោក ហ៊ីរ៉ូកាហ្ស៊ុ ម៉ាត់ស៊ុណូ បានអះអាងថា ការបាញ់បង្ហោះចុងក្រោយនេះ រួមជាមួយនឹងការបាញ់ម្តងហើយម្តងទៀត នូវកាំជ្រួចផ្លោងដែលអាចបញ្ជាបាន ដោយកូរ៉េខាងជើង បង្ក«បញ្ហាធំ»ដល់សហគមន៍អន្តរជាតិ។
កាលពីថ្ងៃពុធ សហរដ្ឋអាមេរិកទើបបានប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាលើកដំបូងចំពោះការបាញ់កាំជ្រួចផ្ទួនៗ ដោយប្រទេសកូរ៉េខាងជើង ផ្គើននឹងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ទណ្ឌកម្មរបស់រដ្ឋបាលប្រធានាធិបតី ចូ បៃឌិន បានធ្លាក់លើជនជាតិកូរ៉េខាងជើង៦នាក់ ជនជាតិរុស្ស៊ីម្នាក់ និងក្រុមហ៊ុនរុស្ស៊ីមួយ ដែលទទួលខុសត្រូវក្នុងការទិញទំនិញពីប្រទេសរុស្ស៊ីនិងប្រទេសចិន ដើម្បីបម្រើឱ្យកម្មវិធីអាវុធរបស់កូរ៉េខាងជើង។
ក្រសួងរតនាគារសហរដ្ឋអាមេរិកបាននិយាយថា ការដាក់ទណ្ឌកម្មនេះមានគោលបំណងរារាំងការរីកចំរើននៃកម្មវិធីអាវុធរបស់កូរ៉េខាងជើងផង និងរារាំងការប៉ុនប៉ងរបស់ប្រទេសនេះក្នុងការសាបព្រោះបច្ចេកវិទ្យាអាវុធផង៕
—
យោង៖
១) https://english.kyodonews.net/news/2022/01/9db7d0ec78a4-breaking-news-n-korea-fires-projectile-eastward-s-korean-military.html
២) https://www.reuters.com/world/asia-pacific/us-imposes-sanctions-north-koreans-russian-after-missile-tests-2022-01-12/