loader

ក្រសួងការងារដាក់ឱ្យអនុវត្តគោលការណ៍ស្តង់ដាទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ តាមរោងចក្រ

ភ្នំពេញ៖ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសដាក់ឱ្យប្រើប្រាស់គោលការណ៍ប្រតិបត្តិស្តង់ដាក្នុងការដំណើរការគ្រប់គ្រងរោងចក្រ សហគ្រាស ទៅតាមគន្លងថ្មី សំដៅទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ។ នេះបើតាមទំព័រហ្វេសប៊ុករបស់ក្រសួងការងារចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។

លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ

 

បើតាមក្រសួងការងារ ស្តង់ដា​ប្រតិបត្តិនេះមានចំណុចសំខាន់ៗដូចជា៖១-យន្តការដំណើរការ និងការគ្រប់គ្រង, ២-វិធានការដំណើរការការងារតាមគន្លងប្រក្រតីភាពថ្មី, ៣.ការគ្រប់គ្រងករណីវិជ្ជមានកូវីដ-១៩ , ៤.ការវាយតម្លៃហានិភ័យ និង៥.យន្តការអធិការកិច្ច ត្រួតពិនិត្យតាមដាន និងវាយតម្លៃ។

បើតាមលោក អ៊ិត សំហេង មូលហេតុដែលដាក់ឱ្យអនុវត្តគោលការណ៍ស្តង់ដានេះ  ដោយសារតែជំងឺកូវីដ-១៩ នូវតែបន្តគំរាមកំហែង ដូច្នេះបុគ្គលគ្រប់រូបត្រូវរៀនរស់ក្នុងបរិបទនេះ និងបន្តជំរុញស្តារសេដ្ឋកិច្ចនិងសង្គម តាមរយៈការរក្សាស្ថិរភាពការងារ និងផលិតកម្ម ឬអាជីវកម្មរបស់រោងចក្រ។

តាមរយៈគោលការណ៍ប្រតិបត្តិនេះ ក្រសួងការងារនឹងធ្វើអធិការកិច្ច ត្រួតពិនិត្យតាមដាន និងវាយតម្លៃប្រចាំខែពីស្ថានភាពសុវត្ថិភាព និងសុខភាពកម្មករនិយោជិត ដើម្បីធានានិរន្ដរភាពច្រវ៉ាក់ផលិតកម្ម អាជីវកម្មរបស់រោងចក្រ និងសហគ្រាស។

ជាមួយគ្នានេះដែរ ប្រមុខរាជរដ្ឋាភិបាលកាលពីម្សិលមិញបានបញ្ចេញសារសំឡេងលើទំព័រហ្វេសប៊ុក ដោយដាក់ក្តីព្រួយបារម្ភពីការរីករាលនៃវីរុសកូវីដ-១៩ បំប្លែង​ថ្មី អូ​មី​ក្រុងក្នុងសហគមន៍។ តាមរយៈសារសំឡេងនោះ សម្តេច ហ៊ុន សែន បានជំរុញឱ្យប្រជាពលរដ្ឋទៅទទួលការចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់គ្នា។ ប្រមុខរាជរដ្ឋាភិបាលក៏ស្នើដល់អាជ្ញាធររាជធានីខេត្តត្រូវកៀគរ ណែនាំ និងបំផុសប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។

នៅថ្ងៃទី១១ខែមករាឆ្នាំ២០២២នេះដែល រាជរដ្ឋាភិបាលបានចេញសារាចរស្តីពីការជំរុញការចាក់វ៉ាក់សាំងកូវីដ១៩ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង។

តាមសារាចរណែនាំនេះ រដ្ឋាភិបាលជំរុញដល់អាជ្ញាធរគ្រប់រាជធានីខេត្ត និងគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងនិងមន្រ្តីពាក់ព័ន្ធ ត្រូវបង្កើនល្បឿនចាក់វ៉ាក់សាំងដូសជំរុញជូនពលរដ្ឋ ករណីចាំបាច់ត្រូវសម្របសម្រួលក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងដល់មូលដ្ឋាននីមួយៗតែម្តង។ មួយវិញទៀត ត្រូវយកចិត្តទុកដាក់ក្នុងការអប់រំ ផ្សព្វផ្សាយ និងជំរុញការអនុវត្តនូវវិធានការ បីកុំ បីការពារ ពោលគឺការពាក់ម៉ាស ការរក្សាគម្លាតសុវត្ថិភាព និងការធ្វើអនាម័យជាប់ជាប្រចាំ។

ក្នុងសារសំឡេងរបស់សម្តេច ហ៊ុន សែន សម្តេចលើកឡើងថា ការទទួលបានការចាក់វ៉ាក់សាំងបានជាអតិបរិមាននឹងធានាពីសុវត្ថិភាពសុខភាពប្រជាពលរដ្ឋ និងការធានាថាកម្ពុជាគ្មានការបិទប្រទេសទៀតឡើយ ពោលគឺប្រជាពលរដ្ឋនឹងរៀនរស់នៅសម្របតាមបរិបទនៃជំងឺកូវីដ១៩នេះ៕

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

នាយករដ្ឋមន្ដ្រីកម្ពុជា និងម៉ាឡេស៊ីនិយាយពីភរិយារបស់ខ្លួនថាមានវាសនាស្រដៀងគ្នា

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានលើក[...]

មេដឹកនាំកម្ពុជា-ម៉ាឡេស៊ី លើកកម្ពស់ទំនាក់ទំនងទ្វេភាគី ​ដោយបង្កើនការ​ធ្វើពាណិជ្ជកម្ម និងវិនិយោគ

ជំនួបរវាងមេដឹកនាំកម្ពុជា និងម៉ាឡេស៊ី នឹងជួយ​​[...]

នាយិកាអង្គការភ្លែន៖អាពាហ៍ពិពាហ៍វ័យក្មេង និងបោះបង់ការសិក្សាជាបញ្ហាបង្អាក់ការអភិវឌ្ឍន៍ក្មេងស្រី

នាយិកាអង្គការភ្លែនអន្ដរជាតិ លោកស្រី គ្វីននេត [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x