en     km
en     km

ឯកឧត្ដម កឹម សុខា ជួបឯកអគ្គរដ្ឋទូតជប៉ុន នៅក្នុងស្ថានទូតជប៉ុន

Share

ឯកឧត្ដម កឹម សុខា បានជួបពិភាក្សានិងផ្លាស់ប្តូរទស្សនៈជាមួយលោក ម៉ាស្សាហ៊ីរ៉ូ មីកាមី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃពុធ ទី៥ ខែមករា នៅស្ថានទូតជប៉ុន ក្នុងរាជធានីភ្នំពេញ។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ឯកឧត្ដមប្រធានអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវតុលាការហាមមិនឱ្យធ្វើនយោបាយ ដោយសារឯកឧត្ដមរងការចោទប្រកាន់ថាបានឃុបឃិតជាមួយបរទេសដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងជំនួបរយៈពេលជាង២ម៉ោងនោះ បើតាមប្រភពដដែល ក្រៅពីការជូនពរឆ្នាំថ្មី ការសួរសុខទុក្ខ និងការនិយាយអំពីសវនាការជំនុំជម្រះទោសឯកឧត្ដមនាពេលខាងមុខក្នុងខែនេះ ភាគីទាំងពីរបានស្វែងយល់ពីគ្នាទៅវិញទៅមក ជុំវិញស្ថានភាពនានានៅប្រទេសកម្ពុជា ក៏ដូចជានៅប្រទេសជប៉ុនទៀតផង៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង