en     km
en     km

ព្រះរាជានិងម្ចាស់ក្សត្រីស៊ុយអែតឆ្លងកូវីដ-១៩ ពេលមានករណីកើនឡើង

Share

ស្តេចស៊ុយអែត ខាល ហ្គុស្តាហ្វ និងម្ចាស់ក្សត្រី ស៊ីលវីយ៉ា បានធ្វើតេស្តឃើញឆ្លងកូវីដ-១៩។ នេះបើយោងតាមព្រះបរមរាជវាំង ដែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ ចំពេលមានការកើនឡើងនៃការឆ្លងនៅក្នុងប្រទេសអ៊ឺរ៉ុបភាគខាងជើង ដែលជំរុញដោយមេរោគបំប្លែងខ្លួនអូមីក្រុង។

ប្រទេសស៊ុយអែតបានបង្កើតកំណត់ត្រាប្រចាំថ្ងៃថ្មី សម្រាប់ករណីឆ្លងកូវីដ-១៩ ដែលជាទិន្នន័យថ្មីបំផុតពីទីភ្នាក់ងារសុខភាព ដែលបានបង្ហាញកាលពីថ្ងៃអង្គារថា មានចំនួន ១១ ៥០៧ ករណី នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២១។

រាជវាំងស៊ុយអែតបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃអង្គារថា៖ «ព្រះមហាក្សត្រ និងម្ចាស់ក្សត្រី ដែលបានចាក់វ៉ាក់សាំងពេញលេញចំនួន ៣ ដង មានរោគសញ្ញាស្រាល និងកំពុងមានអារម្មណ៍ល្អ តាមកាលៈទេសៈ» ។

ព្រះរាជវាំងបាននិយាយទៀតថា ព្រះរាជា ព្រះជន្ម ៧៥ ព្រះវស្សា និងព្រះមហាក្សត្រី ព្រះជន្ម ៧៨ ព្រះវស្សា កំពុងស្ថិតនៅដាច់ដោយឡែកពីគេ ហើយថាការងារកំពុងធ្វើដើម្បីតាមដានអ្នកដែលទ្រង់បានប្រាស្រ័យទាក់ទងជាមួយ៕

យោង៖ https://www.reuters.com/world/europe/swedish-king-queen-test-positive-covid-19-2022-01-04/

Share

Image
Image
Image