loader

នាយករដ្ឋមន្ត្រីសម្ពោធអគាររដ្ឋបាលនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ

នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សម្តេច ហ៊ុន សែន  នាយករដ្ឋមន្ត្រី បានធ្វើជាអធិបតីក្នុងពិធីសម្ពោធអគាររដ្ឋបាលនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ដែលមានកម្ពស់៣៥ជាន់ បណ្តោយប្រវែង៥៤ម៉ែត្រ ទទឹងប្រវែងជាង២៦ម៉ែត្រ និងដែលបានប្រើពេលសាងសង់អស់៣ឆ្នាំ។ អគារនេះត្រូវបានរៀបចំឡើង ដោយចែកចេញជាច្រើនផ្នែក សម្រាប់សម្រួលដល់ការបំពេញការងាររបស់មន្ត្រី និងការផ្តល់សេវាកម្ម។ វាមានចំណត៨ជាន់ រួមទាំងជាន់ក្រោមដី២ជាន់ អាចចតរថយន្តបាន១៤២គ្រឿង និងទោចក្រយានយន្ត ១០២គ្រឿង, បញ្ជរព័ត៌មាន នៅជាន់ទី១, ច្រកចេញ-ចូលតែមួយ នៅជាន់ទី៦, និងបន្ទប់ប្រជុំទាំងតូច ទាំងធំមួយចំនួនទៀត។ ជាមួយនឹងការសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាលនោះ សម្ដេចក៏បានសម្ពោធអគារសាលាជាតិគយ និងអគារសារមន្ទីរគយផងដែរ។ សំណង់ថ្មីទាំង៣នេះមានតម្លៃសរុបប្រហែល៥០លានដុល្លារ។ នេះបើយោងតាមប្រសាសន៍របស់នាយករដ្ឋមន្ត្រី ដែលផ្សាយផ្ទាល់តាមទំព័រហ្វេសប៊ុក៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ក្រសួងព័ត៌មានគ្រោងបញ្ជូនច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន ទៅគណៈរដ្ឋមន្ត្រី ក្រោយការពន្យាពេលជាច្រើនលើក

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព[...]

កម្ពុជានឹងប្រកាសឱ្យប្រើប្រាស់របាយការណ៍អង្កេតប្រជាសាស្ដ្រ និងសុខភាពនៅខែមេសាពាក់ព័ន្ធនិងស្ដ្រី

នៅអំឡុងខែមេសាខាងមុខ  កម្ពុជានឹងប្រកាសឱ្យប្រើប[...]

តុលាការ អនុញ្ញាតឱ្យលោកកឹម សុខាជួបមេធាវី តែត្រូវសហការជាមួយមន្ត្រីនគរបាល

តុលាការសាលាដំបូងរាជធានីភ្នំពេញបានសម្រេចអនុញ្ញ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x