en     km
en     km

ប្រធានាធិបតីកូរ៉េខាងត្បូង លើកលែងទោសលោកស្រី ប៉ាក់ គឿន-ហ៊ី

Share

ក្រសួងយុត្តិធម៌កូរ៉េខាងត្បូងបាននិយាយនៅថ្ងៃសុក្រនេះថា លោកប្រធានាធិបតី មូន ចេ-អ៊ីន បានផ្តល់ការលើកលែងទោស ឱ្យអតីតប្រធានាធិបតី លោកស្រី ប៉ាក់ គឿន-ហ៊ី ដែលកំពុងជាប់ពន្ធនាគារ បន្ទាប់ពីត្រូវបានកាត់ទោសពីបទពុករលួយ។

លោកស្រី ប៉ាក អាយុ៦៩ឆ្នាំ បានក្លាយជាមេដឹកនាំជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យដំបូងគេរបស់កូរ៉េខាងត្បូង ដែលត្រូវបានបណ្តេញចេញពីតំណែង នៅពេលដែលតុលាការធម្មនុញ្ញបានរក្សាការសម្រេចរបស់សភាក្នុងឆ្នាំ២០១៧ ក្នុងការចោទប្រកាន់លោកស្រីជុំវិញរឿងអាស្រូវ ដែលបានធ្វើឱ្យប្រធានក្រុមហ៊ុនពីរ រួមទាំងក្រុមហ៊ុនសាំស៊ុង ផង ជាប់ពន្ធនាគារដែរ។

លោកស្រីត្រូវបានគេទម្លាក់ពីអំណាច បន្ទាប់ពីត្រូវបានរកឃើញថា មានពិរុទ្ធក្នុងបទឃុបឃិតជាមួយមិត្តភ័ក្តិ ដើម្បីទទួលបានប្រាក់រាប់សិបពាន់លានវ៉ុន ពីក្រុមហ៊ុនធំៗ ដែលភាគច្រើន សម្រាប់ផ្តល់ហិរញ្ញវត្ថុឱ្យគ្រួសារមិត្តភ័ក្តិរបស់លោកស្រី និងឱ្យមូលនិធិនានាដែលមិនស្វែងរកប្រាក់ចំណេញ។

កាលពីខែមករា តុលាការកំពូលរបស់ប្រទេសកូរ៉េខាងត្បូងបានតម្កល់ទោសជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ សម្រាប់លោកស្រី ប៉ាក លើបទចោទប្រកាន់ពីបទពុករលួយដែលជាចុងបញ្ចប់នៃការដួលរលំរបស់លោកស្រី ហើយដែលនាំមកនូវការបញ្ចប់ដំណើរការផ្លូវច្បាប់។

មេធាវីរបស់លោកស្រី ប៉ាក ឈ្មោះ យូ យឹង-ហា បាននិយាយថា លោកស្រី ប៉ាក បានផ្តល់នូវការសុំទោស ចំពោះការបង្កការព្រួយបារម្ភដល់សាធារណជន និងបានថ្លែងអំណរគុណដល់លោកប្រធានាធិបតី មូន ចេ-អ៊ីន សម្រាប់ការសម្រេចចិត្តដ៏លំបាកមួយ។

ការិយាល័យរបស់លោក មូន ចេ-អ៊ីន បាននិយាយថា ការលើកលែងទោសលោកស្រី ប៉ាក គឺមានបំណង «យកឈ្នះលើអតីតកាលដ៏អកុសល លើកកម្ពស់ការរួបរួមរបស់ប្រជាជន និងរួមគ្នាសម្រាប់អនាគត»៕

យោង៖ https://www.reuters.com/world/asia-pacific/skoreas-moon-likely-pardon-disgraced-former-president-park-yonhap-2021-12-23/

Share

Image Not Found
Image

ព័ត៌មានទាក់ទង