en     km
en     km

មូលហេតុ​នាំ​ឲ្យ​ឈឺ​ក​ ក្រោយ​អង្គុយ​ធ្វើការ​យូរ​ពេក​

Share

neck-ache

​ការ​ឈឺ​ក​អាច​បណ្ដាល​មក​ពី​កៅអី​ដែល​លោក​អ្នក​អ​ង្អុ​យ​ធ្វើការ​រាល់ថ្ងៃ​មាន​សភាព​មិនសូវ​ស្រួល​ និង​មិន​បត់បែន​សម្រួល​ដល់​រាង​កាយ​អ្នក​បាន​។​

​យោង​តាម​ការ​ស្រាវជ្រាវ​របស់​មហាវិទ្យាល័យ​ស្រាវជ្រាវ​ផ្នែក​សុខភាព​ American​ College​ of​ Sports​ Medicine’s​ Health​ and​ Fitness​ Journal​ បាន​ឲ្យ​ដឹង​ថា​ ការ​អង្គុយ​យូរ​នាំ​ឲ្យ​មាន​សម្ពាធ​នៅ​ម្តុំ​គល់​ក​ដែល​បង្ក​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​

​នៅ​ពេល​សរសៃ​នៅ​ត្រង់​កបត់​ ឬ​ កោង​ឡើង​វា​អាច​ធ្វើ​ឲ្យ​ក​លោក​អ្នក​ទៅ​ជា​គ្រេច​។​ ការ​ពិត​ដែល​លោក​អ្នក​គួរ​កត់សម្គាល់​ផង​ដែរ​នោះ​គឺថា​ សរសៃ​ក​អាច​បត់​ និង​កប់​សរសៃ​ដោយសារ​ការ​អោន​ច្រើន​ពេក​ខណៈ​ពេល​ដែល​លោក​អ្នកចេះ​តែ​អង្គុយ​ធ្វើ​របាយការណ៍​ ឬ​ សរសេរ​ឯកសារ​ដោយ​មិន​បាន​ធ្វើ​ចលនា​ដើរ​តិចតួច​នោះ​។​ សកម្មភាព​ដដែលៗ​ជា​រៀងរាល់ថ្ងៃ​នេះ​មិន​ត្រឹមតែ​ផ្ដល់​ទុក្ខទោស​ដល់​ការ​ឈឺចាប់​នោះ​ទេ​។​ វា​ក៏​ផ្ដល់​សម្ពាធ​ទៅ​ដល់​អវៈយវៈ​ដទៃ​ទៀត​រួម​មាន​៖​ ស្នា​ ដៃ​ ជើង​ ខ្នង​ និង​ចង្កេះ​ ពីព្រោះ​ថា​ចរន្ត​សម្ពាធ​នឹងរ​ត់ទៅ​ដល់​កន្លែង​មាន​សាច់ដុំ​នៃ​រាង​កាយ​ ហើយ​ជា​ពិសេស​វា​ទៅ​ស​ង្គ​ត់​តឹង​ណែន​នៅ​ត្រង់​ឆ្អឹងខ្នង​ និង​ត្រង់​សន្លាក់​។​

​ហេតុផល​ខាងលើ​ជា​កត្តា​ចាប់ផ្ដើម​នាំ​ឲ្យ​សរសៃ​ក​កប់​ច្ប​ត់​ និង​រមួល​ (​រមួលក្រពើ​)​ ដែល​ជា​អាកា​រៈ​រុំា​រ៉ៃ​កើត​មាន​ចំពោះ​លោក​អ្នក​ពី​មួយ​ពេល​ទៅ​មួយ​ពេល​។​

ប៉ុន្តែ​លោក​អ្នក​អាច​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ចាប់ផ្ដើម​អនុវត្ត​រៀបចំ​ឥរិយាបថ​នៃ​ការ​អង្គុយ​ដោយ​ធ្វើ​ចលនា​ដើរ​ខ្លះៗ​ និង​ចង​ចាំ​ថា​ ការ​ជ្រើសរើស​កៅអីអង្គុយ​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​ឯ​កន្លែងធ្វើការ​ជាមួយ​តុ​កុំព្យូទ័រ​ជា​កត្តា​សំខាន់​ផង​ដែរ​ដោយ​លោក​អ្នក​គ្រាន់តែ​៖

១)​ ដាក់​ជើង​ទាំង​សងខាង​ស្រ​យោក​ត្រង់​ក្រោម​តុ​តាម​សម្រួល​ឲ្យ​ស៊ីគ្នា​និង​ភ្នែក​អាច​សំលឹង​ចំ​ត្រង់​ទៅ​នឹង​អេ​ក្រង់​កុំព្យូទ័រ​។​
​ ២)​ រៀបចំ​ពេលវេលា​សម្រាក​ឲ្យ​ទៀងទាត់​ និង​ធ្វើការ​ដើរ​ចុះឡើង​៦០​វិនាទី​យ៉ាង​ហោច​ណាស់​៥​ដង​ក្នុង​មួយ​ថ្ងៃ​ពេលធ្វើការ​។​
៣)​ កុំ​សន្ធឹង​ជើង​ ឬ​ គងជើង​យួរ​ពេក​។​ ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង​នៅ​លើ​សន្លាក់​។​ នៅ​ពេល​អង្គុយ​លោក​អ្នក​គ​ម្បី​ឲ្យ​កជើង​ ជង្គង់​ និង​ត្រគាត​ស្ថិត​នៅ​ចន្លោះ​ ៩០​ដឺ​ក្រេ​។​

​ប្រែ​សម្រួល​ដោយ​៖​ ហេង​ រតនា​ /​ ប្រភព​៖​ PreventionMagazine

Share

Image
Image
Image