en     km
en     km

សម្ដេច ហ៊ុន សែន ជំរុញឱ្យបុរសជាប្ដីនាំប្រពន្ធទៅច្រៀងខារ៉ាអូខេផង

Share

នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នៅព្រឹកថ្ងៃពុធ បានជំរុញឱ្យបុរសជាប្ដីនាំស្ត្រីជាប្រពន្ធរបស់ខ្លួន ទៅច្រៀងខារ៉ាអូខេជាមួយផង។

ការថ្លែងរបស់សម្ដេច ហ៊ុន សែន ដូច្នេះ គឺស្របពេលដែលបច្ចុប្បន្នអាជ្ញាធរក្នុងភ្នំពេញអនុញ្ញាតឱ្យសេវាកម្សាន្តនានា ដូចជាហាងខារ៉ាអូខេ រង្គសាល ឌីស្កូតែក ស្ទើរតែទាំងអស់ បើកបម្រើអតិថិជនវិញ បន្ទាប់ពីបិទអស់រយៈពេលជិត២ឆ្នាំ ដោយសារការឆ្លងរាលដាលកូវីដ-១៩។

 

 

កម្ពុជាបានចាក់ថ្នាំបង្ការកូវីដ-១៩ ជូនប្រជាជនបានក្នុងអត្រាលើសពី ៨០ ភាគរយ នៃប្រជាជនទូទាំងប្រទេស ហើយការឆ្លងថ្មីមានក្រោម២០ករណីក្នុង១ថ្ងៃ។ នេះបើយោងតាមស្ថិតិរបស់ក្រសួងសុខាភិបាល។

ប្រមុខរាជរដ្ឋាភិបាលបានគូសបញ្ជាក់ពីការបើកសេដ្ឋកិច្ចឡើងវិញ ក្នុងនោះរួមទាំងការបើកឱ្យមានជើងហោះហើរអន្តរជាតិចូលកម្ពុជាផង ទោះបីជាមេរោគបំប្លែងខ្លួនប្រភេទថ្មី អូមីក្រុង កំពុងឆ្លងនៅបរទេសក្ដី៕

Share

Image
Image
Image