en     km
en     km

កម្ពុជាអបអរសាទរខួប៥ឆ្នាំនៃការចុះបញ្ជីចាប៉ីដងវែងជាបេតិកភណ្ឌវប្បធម៌អរូបី

Share

ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ជាខួប៥ឆ្នាំនៃការដាក់បញ្ចូលចាប៉ីដងវែង ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ដែលបានធ្វើឡើងនៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នាទីក្រុង អាឌីស អាបេបា ប្រទេសអេត្យូពី។ ក្រសួងវប្បធម៌បានផ្សាយខ្សែវីដេអូនៅតាមទំព័រហ្វេសប៊ុក បង្ហាញពីការសម្ដែងសិល្បះចាប៉ីដងវែង ដែលមានសិល្បៈករវ័យចំណាស់ និងសិល្បករជំនាន់ក្រោយចូលរួម។ ដោយឡែក សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអំពាវនាវតាមហ្វេសប៊ុកថា «សូមកូនខ្មែរគ្រប់រូប (…) ចេះស្រលាញ់ និងចូលរួមថែរក្សា ការពារនូវសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិនិងពិភពលោកទាំងមូល»។ នាយករដ្ឋមន្ត្រីពន្យល់ថា ចាប៉ីដងវែងជាសម្បត្តិបេតិកភណ្ឌដែលកម្ពុជាបានថែរក្សាអស់រយៈពេលដ៏យូរលង់ណាស់មកហើយ៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង