ទីភ្នាក់ងារសារព័ត៌មានរើយធើរាយការណ៍ថា ជើងយន្តហោះចំនួនពីរបានដឹកជនជាតិអ៊ីរ៉ាក់រាប់រយនាក់ ដែលបានព្យាយាមចូលទៅក្នុងសហភាពអឺរ៉ុប ឱ្យត្រឡប់ទៅប្រទេសពួកគេវិញ ដោយចេញដំណើរពីប្រទេសបេឡារុសនៅថ្ងៃសុក្រ។ ជនចំណាកស្រុកកាន់តែច្រើនចាប់ផ្តើមអស់សង្ឃឹមថានឹងអាចចូលទៅក្នុងសហភាពអឺរ៉ុបដ៏រុងរឿងនេះដោយសុវត្ថិភាពហើយ។ រដ្ឋាភិបាលនៅតំបន់ឃើដ ដែលជាតំបន់ស្វយ័តនៅក្នុងប្រទេសអ៊ីរ៉ាក់ និងមន្ត្រីនៅអាកាសយានដ្ឋាន អ៊ើប៊ីល បាននិយាយថា យន្តហោះទាំងនោះបានចុះចតនៅទីនោះនាព្រឹកព្រលឹមថ្ងៃដដែល ជាមួយនឹងជនជាតិអ៊ីរ៉ាក់ប្រហែល៦០០នាក់ ដែលភាគច្រើនជាជនជាតិឃើដ។ អ្នកដំណើរជាច្រើននាក់បាននិយាយថា ពួកគេបានធូរស្រាលពេលត្រឡប់មកផ្ទះវិញ៕
Post Views: 1,398