en     km
en     km

អាស៊ាននិងចិនបានឯកភាពគ្នាបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

Share

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃចន្ទ បានឱ្យដឹងថា មេដឹកក្នុងសមាគមអាស៊ាន និងមេដឹកនាំប្រទេសចិន បានព្រមព្រៀងគ្នាបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ អំឡុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន នាព្រឹកថ្ងៃដដែល។ កិច្ចប្រជុំពិសេសនោះជាឱកាសសម្រាប់ពិនិត្យមើលឡើងវិញរាល់សមិទ្ធផលចម្បងៗលើគ្រប់វិស័យនៅក្នុងការទាក់ទងគ្នាអស់រយៈពេល៣០ឆ្នាំកន្លងទៅ ពោលគឺចាប់តាំងពីឆ្នាំ១៩៩១មក។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួង ស្ដីពីលទ្ធផលនៃកិច្ចប្រជុំកំពូលនោះ ភាគីអាស៊ាននិងចិនបានទទួលស្គាល់ថា ទំនាក់ទំនងអាស៊ាន-ចិនស្ថិតក្នុងចំណោមទំនាក់ទំនងដ៏ស្វាហាប់បំផុត មានភាពចាំបាច់ និងហុចផល ឱ្យគ្នាទៅវិញទៅមក ព្រមទាំងបានជួយដល់ការថែរក្សាសន្តិភាព ស្ថិរភាព អភិវឌ្ឍន៍ និងវិបុលភាពនៅក្នុងតំបន់៕

Share

Image
Image
Image