en     km
en     km

សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យប្រទេសចិនបន្តជួយអាស៊ាន

Share

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា បានថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៣០នៃទំនាក់ទំនងដៃគូសន្ទនារវាងភាគីទាំងពីរ។

ក្នុងឱកាសនោះ សម្ដេចនាយករដ្ឋមន្ត្រីបានថ្លែងទៅកាន់កិច្ចប្រជុំថា៖ «កម្ពុជាក៏សូមអរគុណនិងវាយតម្លៃខ្ពស់ចំពោះចិន ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងការស្ដារនិងជំរុញកំណើនសង្គម-សេដ្ឋកិច្ចឡើងវិញនៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់និងសកលលោក។ កម្ពុជាសូមលើកទឹកចិត្តឱ្យចិនបន្តផ្ដល់ជំនួយដល់អាស៊ាន ជាពិសេសផ្ដល់ការគាំទ្រចំពោះក្របខ័ណ្ឌស្ដារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន និង[ចំពោះ]គំនិតផ្ដួចផ្ដើមនានា ក្នុងការឆ្លើយតបនឹងជំងឺកូវីដ-១៩។ ក្នុងពេលចំពោះមុខ កម្ពុជាសូមលើកទឹកចិត្តឱ្យចិនបើកការធ្វើដំណើរចេញ-ចូលប្រទេស រវាងតំបន់ទាំងពីរអាស៊ាន-ចិនឡើងវិញ សំដៅពង្រឹងនិងលើកស្ទួយនូវវិស័យទេសចរណ៍ សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស សកម្មភាពធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។»

Share

Image
Image
Image