en     km
en     km

នូវែលសេឡង់ធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលពីចម្ងាយរបស់មេដឹកនាំ APEC

Share

ទីភ្នាក់ងារសារព័ត៌មានរើយធើរាយការណ៍ថា មេដឹកនាំក្នុងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់អាស៊ីប៉ាស៊ីហ្វិក (APEC) ផ្តោតលើការស្តារសេដ្ឋកិច្ចក្នុងតំបន់ពីជំងឺរាតត្បាតបង្កឡើងដោយមេរោគកូរ៉ូណា ដោយសង្កត់ធ្ងន់លើការគាំទ្រប្រព័ន្ធផ្គត់ផ្គង់ និងការកាត់បន្ថយកាបូនក្នុងសកម្មភាពសេដ្ឋកិច្ច តាមរយៈកិច្ចពិភាក្សាពីចម្ងាយ ដែលចាប់ផ្តើមនៅថ្ងៃចន្ទ ទី០៨ ខែវិច្ឆិកា។

យ៉ាងណាក៏ដោយ ភាពតានតឹងក្នុងចំណោមក្រុមប្រទេសសេដ្ឋកិច្ចចំនួន២១ ត្រូវបានគេរំពឹងថាអាចកើតមានឡើង អំឡុងពេលពិភាក្សាគ្នាក្នុងសប្តាហ៍នេះ ជុំវិញការដាក់ពាក្យស្នើសុំដោយកោះតៃវ៉ាន់ ដើម្បីបានចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់មួយ និងការស្នើសុំដោយសហរដ្ឋអាមេរិក ដើម្បីបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះនៅឆ្នាំ២០២៣។

លោកស្រីនាយករដ្ឋមន្ត្រីនូវែលសេឡង់ ចាស៊ីនដា អាឌែន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «កិច្ចប្រជុំនេះនឹងផ្តោតលើការត្រួសត្រាយផ្លូវឆ្ពោះទៅរកការងើបឡើងវិញពីវិបត្តិដែលមានម្តងក្នុងមួយសតវត្ស»។

ដំបូង ការពិភាក្សាត្រូវធ្វើឡើងរវាងរដ្ឋមន្ត្រីពាណិជ្ជកម្ម និងរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសសេដ្ឋកិច្ចទាំង២១ ដែលមានជាអាទិ៍សហរដ្ឋអាមេរិក ចិន និងរុស្ស៊ី មុនពេលមេដឹកនាំរដ្ឋជួបប្រជុំគ្នាតាមអ៊ីនធឺណិតនៅយប់ថ្ងៃសុក្រ។

ប្រទេសជាសមាជិក APEC មានប្រហែល៣៨ភាគរយនៃចំនួនប្រជាជនពិភពលោក និងមានច្រើនជាង៦០ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក៕

យោង៖ https://www.reuters.com/world/asia-pacific/new-zealand-hosts-virtual-apec-leaders-summit-focusing-pandemic-recovery-2021-11-08/

Share

Image
Image
Image