en     km
en     km

កម្ពុជារុស្សីពង្រឹងទំនាក់ទំនងទេសចរណ៍វ៉ាក់សាំង

Share

ក្រោមកិច្ចជំនួបរវាងរដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងឯកអគ្គរដ្ឋទូតរុស្សីប្រចាំនៅកម្ពុជា នៅថ្ងៃអង្គារ ទី២ ខែវិច្ឆិកា បានឱ្យដឹងតាមរយៈក្រសួងទេសចរណ៍ថា កម្ពុជា និងរុស្សីបានពង្រឹងទំនាក់ទំនងវិស័យទេសចរ វ៉ាកសាំងជាមួយគ្នា ក្រោយពេលរដ្ឋាភិបាលបានបើកដំណើរការប្រទេសឡើងវិញកាលពីថ្ងៃចន្ទ ទី១ ដើមខែវិច្ឆិកា។

ភាគីរុស្សីដែលមានលោក អាណាតូលី ប៉ូរ៉ូវិក បានលើកឡើងថា និងរៀបចំឱ្យពលរដ្ឋប្រទេសរុស្សី មកទេសចរណ៍នៅកម្ពុជា ក្នុងពេលឆាប់ៗនេះ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍នៃប្រទេសទាំងពីរ។ លោកឯកអគ្គរដ្ឋទូតរុស្សី បង្ហាញការគាំទ្រចំពោះយុទ្ធសាស្ដ្ររបស់រដ្ឋាភិបាលកម្ពុជា ក្នុងការស្ដារប្រទេសឡើងវិញ មានដូចជាផែនការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា អំឡុង និងក្រោយវិបត្តិកូវីដ១៩ ឆ្នាំ២០២០-២០២៥, ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប, ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគីរី, យុទ្ធសាស្ត្របើកទេសចរវ៉ាក់សាំង, វិធាននយោបាយលើការជំរុញទេសចរផ្ទៃក្នុង, ការរៀបចំវិធានសុវត្ថិភាពទេសចរណ៍នានា (SOP) នានាជាដើម។នេះបើផ្អែកកតាមក្រសួងទេសចរណ៍ដដែល។

សូមជម្រាបថា ក្នុងការចុះនូវផែនការទទួលទេសចរណ៍រុស្សី នាពេលខាងមុខក្រសួងបានចេញគោល ការណ៍រហូតដល់៩ ចំណុច ។​បើតាមឯកឧត្តម ថោង ខុន បានបញ្ជាក់ថា កម្ពុជានឹងមានលទ្ធភាពទាក់ទាញទេសចររុស្ស៊ីបន្ថែមទៀត ដែលមុនវិបត្តិកូវីដ១៩ កំណើនពលរដ្ឋរុស្ស៊ីមកទស្សនានៅកម្ពុជា មានកំណើនគួរឲ្យកត់សម្គាល់ រហូតជាងកន្លះលាននាក់ ហើយចំនួននេះនឹងអាចកើនឡើងខ្ពស់ថែមទៀត ដោយរុស្ស៊ីជាប្រភាពទីផ្សារដ៏ធំរបស់កម្ពុជា។

សូមបញ្ជាក់ថា ចំពោះទេសចរដែលធ្វើដំណើរមកកម្ពុជាត្រូវតម្រូវឱ្យធ្វើចត្តាឡីស័ក៧ថ្ងៃ តែអាចធ្វើដំណើរ ឬទៅលេងកន្លែងទេសចរណ៍ក្នុងតំបន់ចត្តាឡីស័កបាន តែមិនអាចធ្វើដំណើរបានចេញពីតំបន់ដែលខ្លួនឃុំ ខ្លួនបានទេ ទាល់តែផុតចត្តាឡីស័ក ទើបអាចធ្វើដំណើរទូទាំងប្រទេសបាន។ នេះបើតាមសេចក្ដីណែនាំរបស់រដ្ឋាភិបាល៕

Share

Image
Image
Image