loader

មេកន្ទ្រាញគ្រឿងញៀន ដែលកូឡុំប៊ីរកមុខបំផុត ត្រូវបានចាប់ខ្លួន

ទីភ្នាក់ងារសារព័ត៌មានរើយធើ នៅថ្ងៃអាទិត្យ ទី ២៤ ខែតុលា រាយការណ៍ថា អាជ្ញាធរកូឡុំប៊ី កាលពីចុងសប្តាហ៍កន្លងទៅ បានចាប់ខ្លួនបុរសម្នាក់ ដែលប្រទេសកូឡុំប៊ីពណ៌នាថា ជាអ្នកជួញដូរគ្រឿងញៀនដ៏គ្រោះថ្នាក់បំផុតក្នុងពិភពលោក។

ដោយផ្អែកតាមប្រភពរដ្ឋាភិបាល រើយធើបានរំលេចឱ្យដឹងថា ឈ្មោះ ឌែរ៉ូ អង់តូនីញ៉ូ អ៊ុស្សាហ្គា ដែលគេតែងហៅថា អូតូនីញែល បានប្រាប់កងកម្លាំងសន្តិសុខថា «ឯងឈ្នះអញហើយ»។

បើតាមរើយធើ ពួកមន្ត្រីនិយាយនៅថ្ងៃសៅរ៍ថា បុរសវ័យ ៥០ ឆ្នាំរូបនេះ បាននិយាយដូច្នេះ នៅពេលដែលជននេះត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការមួយ ដែលប្រើកងកម្លាំងពិសេសជាង ៥០០ នាក់ និងឧទ្ធម្ភាគចក្រ ២២ គ្រឿង។

រើយធើបញ្ជាក់ថា លោក អូតូនីញែល ត្រូវបានចោទប្រកាន់ពីបទនាំចេញកូកាអ៊ីនរាប់រយតោនក្នុងមួយឆ្នាំៗ ខណៈដែលប្រធានាធិបតីកូឡុំប៊ី អ៊ីវ៉ាន ឌុក បាននិយាយនៅថ្ងៃសៅរ៍ថា បុរសរូបនោះក៏ទទួលខុសត្រូវចំពោះការសម្លាប់មន្ត្រីប៉ូលីស ការជ្រើសរើសអនីតិជនឱ្យធ្វើការ និងការរំលោភបំពានផ្លូវភេទកុមារថែមទៀត។

យោងតាមរើយធើ ប្រទេសកូឡុំប៊ីបានប្រកាសផ្តល់រង្វាន់រហូតដល់ ៣ ពាន់លានប៉េសូ (ប្រហែល ៨ សែនដុល្លារ) សម្រាប់ព័ត៌មានទាក់ទងនឹងកន្លែងលាក់ខ្លួនរបស់ អូតូនីញែល ស្របពេលដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកបានដាក់រង្វាន់ចំនួន ៥ លានដុល្លារ សម្រាប់ជំនួយក្នុងការស្វែងរកមេកន្ទ្រាញគ្រឿងញៀនរូបនេះ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ស្ត្រីកែភេទមិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោកសម្រាប់ផ្នែកកីឡានារី

ប្រធានកីឡាពិភពលោកបានរាយការណ៍ថា កីឡាពិភពលោកដាក[...]

មេដឹកនាំសភាឥណ្ឌាRahul Gandhiត្រូវបានកាត់ទោសឱ្យជាប់គុកពីបទចោទថាត្រកូល Modi ជា “ចោរ”

  មេដឹកនាំបក្សប្រឆាំងឥណ្ឌាលោក Rahul Gand[...]

ក្រសួងការពារជាតិតៃវ៉ាន់ត្រៀមទប់ទល់នឹងចិន ខណៈប្រធានាធិបតីតៃវ៉ាន់កំពុងនៅក្រៅស្រុក

ក្រសួងការពារជាតិតៃវ៉ាន់បានរាយការណ៍ថា ក្រសួងកំ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x