loader

ទូតឥណ្ឌូនេស៊ីនៅកម្ពុជារៀបចំសម្តែងសិល្បៈដើម្បីត្រៀមអបអរទិវាបុណ្យឯករាជ្យជាតិខ្មែរ

(ភ្នំពេញ)៖ ថ្ងៃព្រហស្បតិ៍ទី២២ ខែតុលា ស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា​ បានរៀបចំការសម្តែងសិល្បៈមួយ ដើម្បីត្រៀមអបអរសាទរ ទិវាបុណ្យឯករាជ្យជាតិកម្ពុជានាខែវិច្ឆិកាខាងមុខ។

តាមការឱ្យដឹងពីទីភ្នាក់ងារសារព័ត៌មានកម្ពុជានាថ្ងៃដដែល ការសម្ដែង ធ្វើឡើងមានរយ:ពេលបួនថ្ងៃគឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែតុលា នៅចំណុចបរិវេនសួនច្បារ មុខព្រះបរមរូប ព្រះបរមរតនកោដ្ឋ ក្បែរវិមានឯករាជ្យ រាជធានីភ្នំពេញ។​

ថ្ងៃទី០៩ វិច្ឆិកា ទិវាបុណ្យឯករាជ្យជាតិ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណង ដើម្បីបង្ហាញពីឯករាជ្យជាតិខ្មែរ និងជាការឧទ្ទិសដល់ព្រះរាជបូនីជកិច្ច របស់អតីត ព្រះមហាក្សត្រ ព្រះបាទ សម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណ នៅក្នុងព្រះបូជនីយកិច្ច ទាមទារឯករាជ្យ ពីអាណានិគមបារាំងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៩៥៣៕

 

រូបភាពពីទីភ្នាក់ងារសារព័ត៌មានកម្ពុជា

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

នាយករដ្ឋមន្ដ្រីកម្ពុជា និងម៉ាឡេស៊ីនិយាយពីភរិយារបស់ខ្លួនថាមានវាសនាស្រដៀងគ្នា

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានលើក[...]

មេដឹកនាំកម្ពុជា-ម៉ាឡេស៊ី លើកកម្ពស់ទំនាក់ទំនងទ្វេភាគី ​ដោយបង្កើនការ​ធ្វើពាណិជ្ជកម្ម និងវិនិយោគ

ជំនួបរវាងមេដឹកនាំកម្ពុជា និងម៉ាឡេស៊ី នឹងជួយ​​[...]

នាយិកាអង្គការភ្លែន៖អាពាហ៍ពិពាហ៍វ័យក្មេង និងបោះបង់ការសិក្សាជាបញ្ហាបង្អាក់ការអភិវឌ្ឍន៍ក្មេងស្រី

នាយិកាអង្គការភ្លែនអន្ដរជាតិ លោកស្រី គ្វីននេត [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x