en     km
en     km

លោក ស៊ឹង សែនករុណា៖ សារព្រមានលើអ្នកវិភាគនាំឱ្យរួញអ្នកមានចិត្តស្ថាបនាសង្គម

Share

ភ្នំពេញ៖ លោក ស៊ឹង សែនករុណា ឃើញថា ពីមួយឆ្នាំទៅមួយឆ្នាំ អ្នកវិភាគឯករាជ្យមានចំនួនកាន់តែតិចទៅៗដែលលែងហ៊ានបង្ហាញទស្សនៈរិះគន់បញ្ហាសង្គមលើប្រព័ន្ធផ្សព្វផ្សាយ។ នោះក៏ព្រោះតែអ្នកហ៊ានលើកឡើងចំៗពីបញ្ហាសង្គម តែងតែរងការគំរាមកំហែង ចាប់ចង និងបាញ់សម្លាប់ជាដើម។ ការលើកឡើងរបស់មន្រ្តីផ្នែកសិទ្ធិមនុស្សនៃសមាគមអាហុកនេះ បន្ទាប់ពីអង្គការចំនួនជាង ៣០ ចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២២ ខែកញ្ញាម្សិលមិញ ជុំវិញការព្រមានរបស់នាយករដ្ឋមកលើអ្នកវិភាគពីររូបដែលសង្គមស៊ីវិលចាត់ទុកថា ជាការគំរាមកំហែងនាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេរីភាពបញ្ចេញមតិ។

ក្រៅពីប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ តើការព្រមាន ឬគំរាមកំហែងលើការវិភាគរបស់អ្នកវិភាគ នាំឱ្យប៉ះពាល់អ្វីខ្លះដល់អ្នកមានសមានចិត្តចង់ទិតៀនស្ថាបនាសង្គម?

តទៅនេះសូមនាង កញ្ញា លោក លោកស្រី អញ្ជើញស្តាប់បទសម្ភាសន៍រវាងលោក កែវ សុខា និងលោក ស៊ឹង សែនករុណា មន្រ្តីជាន់ខ្ពស់នៃសមាគមអាហុកដូចតទៅ!

Share

Image
Image
Image