en     km
en     km

បទសម្ភាសន៍៖ស្ថានីយ៍បូមទឹកបឹងទំពុនថ្មីអាចរំដោះទឹកភ្លៀងលិចផ្លូវនិងផ្ទះចំនួន ៥ ខណ្ឌ

Share

ភ្នំពេញ៖ ស្ថានីយ៍បូមទឹកបឹងទំពុនដែលកំពុងសាងសង់ជំហានទី ២ នឹងមានសមត្ថភាពអាចរំដោះទឹកភ្លៀងជន់លិចផ្លូវនិងផ្ទះពលរដ្ឋក្នុងខណ្ឌចំនួន ៥ ក្នុងរាជធានីភ្នំពេញ។ ប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញឱ្យដឹងថា តាមផែនការមេនឹងមានគម្រោងសាងសង់ស្ថានីយ៍បូមទឹកចំនួន ៧ ទីតាំងបន្ថែមទៀត ពីពេលនេះរហូតដល់ឆ្នាំ ២០៣៥ ដើម្បីបិទបញ្ចប់ការលិចលង់រាជធានីភ្នំពេញ។ ប៉ុន្តែប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញបញ្ជាក់ថា ការចូលរួមពីសំណាក់ប្រជាពលរដ្ឋជាធាតុចូលចាំបាច់មួយឈានទៅដោះស្រាយបញ្ហាទឹកភ្លៀងជន់លិចនេះ។

តើប្រជាពលរដ្ឋត្រូវចូលរួមបែបណាដើម្បីឈានទៅបញ្ចប់បញ្ហាទឹកភ្លៀងលិចផ្លូវ និងផ្ទះនេះ? សូមនាង កញ្ញា លោក លោកស្រី អញ្ជើញស្តាប់កិច្ចសម្ភាសន៍ពីរឿងនេះដូចតទៅ!

ស្ថានីយ៍បូមទឹកបឹងទំពុនកំពុងសាងសង់ជំហានទី ២ ។ ស្ថានីយ៍បូមទឹកបឹងទំពុននេះ នឹងក្លាយជាស្ថានីយ៍បូមទឹកធំជាងគេដែលមានសមត្ថភាពបូមទឹកសរុប ៣៣មែត្រគូបក្នុង១វិនាទី ហើយក៏ជាស្ថានីយ៍បូមទឹកដែលបំពាក់ម៉ូទ័រខ្នាតធំជាងគេក្នុងរាជធានីភ្នំពេញ (អង្កត់ផ្ចិត ១.៥ម បរិមាណបូមទឹកបាន ៦ម៉ែត្រគូបក្នុង១វិនាទី ក្នុង១គ្រឿង) ។ ការដ្ឋាន នឹងរៀបចំជីកកាត់ទទឹងផ្លូវលេខ ៣៧១ ដើម្បីដាក់បំពង់ខ្នាតធំចំនួន ៣ខ្សែ ។រូបភាពពីហ្វេសប៊ុកមន្ទីរសាធារណការរាជធានីភ្នំពេញ។

Share

Image
Image
Image