en     km
en     km

ទ្រព្យសម្បត្តិមហាសាលរបស់អតីតនាយកប្រតិបត្តិនៃអង្គការសុវណ្ណកុមារត្រូវបានបង្កក

Share

អង្គការសុវណ្ណកុមារបានឱ្យដឹង នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែកក្កដា ថា តុលាការបានសម្រេចបង្កកទ្រព្យសម្បត្តិមហាសាលរបស់អតីតនាយកប្រតិបត្តិនៃអង្គការនេះកាលពីថ្ងៃទី ២២ ខែមិថុនា កន្លងទៅថ្មីៗ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការសុវណ្ណកុមារ ដែលបញ្ជាក់ថា លោក សុធា អរុណ មានគណនីយធនាគារច្រើន និងអចលនទ្រព្យតម្លៃរាប់លានដុល្លារ។

អង្គការសុវណ្ណកុមារបានរៀបរាប់ថា លោក សុធា អរុណ មានគណនីនៅធនាគារជេត្រាស់រ៉ូយ៉ាល់ ធនាគារអេស៊ីលីដា និងធនាគារកាណាឌីយ៉ា ព្រមទាំងមានដីជាច្រើនឡូត៍ វីឡាទំនើបដ៏ធំស្កឹមស្កៃប្រកបដោយបន្ទប់ខារ៉ាអូខេនិងអាងហែលទឹកផង។ អង្គការនេះបន្តថា ទ្រព្យសម្បត្តិរបស់អ្នកផ្សំគំនិតជាមួយអតីតនាយកប្រតិបត្តិរូបនោះ ក៏ត្រូវបានតុលាការសម្រេចផ្អិបទុកដែរ។

កាលពីខែមករា អង្គការសុវណ្ណកុមារបានផ្សាយសារនៅលើហ្វេសប៊ុកថា គណនីយធនាគារនីមួយៗរបស់លោក សុធា អរុណ «មានលុយរាប់រយ រាប់ពាន់ដុល្លារ» និង«មានលុយវិនិយោគលើអចលនទ្រព្យជាច្រើននៅខេត្តមណ្ឌលគិរី សៀមរាប និងភ្នំពេញ ភ្នំពេញ រួមទាំងចម្ការកៅស៊ូដ៏ធំមួយ»។

សូមរម្លឹកថា លោក សុធា អរុណ ដែលបានបម្រើការងារនៅក្នុងអង្គការអស់រយៈពេល ១៦ ឆ្នាំ ត្រូវបានព្យួរការងារតាំងពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០១៩ ហើយកំពុងជាប់ចោទក្នុងអំពើឆបោក រំលោភសេពសន្ថវៈលើកុមារ និងធ្វើទារុណកម្មចំពោះកុមារ៕

Share

Image
Image
Image