ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ដោយលើកឡើងថា យោធាកម្ពុជាពុំបានផ្តល់ភាពពេញលេញដល់ដំណើរទស្សនកិច្ចមន្ត្រីសេនានុព័ន្ធយោធារបស់ស្ថានទូត ក្នុងការពិនិត្យមើលមូលដ្ឋានកងទ័ពជើងទឹករាមកាលពីថ្ងៃទី១១មិថុនា ដែលនាំអោយមានសង្ស័យថាកម្ពុជានៅតែលាក់បាំង ការសង្ស័យថាមួលដ្ឋាននេះ អនាគតអាចជាទីតាំងរបស់កងទ័ពចិន។
ដោយប្រតិកម្ម និងស្ថានទូតអាមេរិក ក្រសួងការពារជាតិកម្ពុជា សម្តែងការសោកស្ដាយចោទថាស្ថានទូតអាមេរិកថា ព្យាយាមបង្កើតបញ្ហាថ្មី និងបំភ្លៃការពិតជុំវិញលទ្ធផលដំណើរទស្សនកិច្ចនៅមូលដ្ឋានកងទ័ពជើងទឹករាមរបស់មន្ត្រីយោធាស្ថាទូតអាមេរិក។
សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិអះអាង ថា ខាងភាគីអាមេរិកមិនបានបញ្ជាក់អំពីទីតាំងដែលកងទ័ពកម្ពុជាហាមឃាត់ប្រតិភូយោធា អាមេរិកមិនឲ្យចូលនោះទេ។
ជុំវិញ រឿងនេះ វិទ្យុស្ត្រីទទួលបានការយល់ព្រមផ្ដល់បទសម្ភាសន៍ ពីលោកឯមសុវណ្ណារ៉ា អ្នកវិភាគនយោបាយនិងសង្គម។ តាមលោក ឯមសុវណ្ណារ៉ា ករណីនេះមិនដាច់ស្រេចទេ លុះតា្រតែកម្ពុជា ទំលាក់ចោលខ្លះពាក្យថាអធិបតេយ្យភាពករណីមូលដ្ឋានទ័ពជើងទឹករាម គឺមានន័យបើកចិត្តអោយទំលាយថែមទៀត។
លោកផ្ដល់អនុសាសន៍ថា កម្ពុជាគួរឈរលើគោលការណ៍ពហុសំឡេង រវាងមហាអំណាចសម្ព័ន្ធមិត្តអាមេរិក និងមហាអំណាចចិនដែលមានសំឡេងតែមួយ។ដើម្បីជ្រាប់! សូមស្ដាប់ បទសម្ភាស រវាងលោកនួនបូរិន ជាមួយលោកឯមសុវណ្ណារ៉ាដូចតទៅ៖