នាយករដ្ឋមន្ត្រី កម្ពុជាសម្ដេច ហ៊ុន សែន បានដាក់ការព្រួយបារម្ភមុនស្ថានការណ៍ដែលថា ការបោះឆ្នោត ឃុំសង្កាត់នៅកម្ពុជា នៅពាក់កណ្ដាលឆ្នាំ២០២២ អាច នឹងមានការអុកឡុក បំផ្លាញដោយក្រុមប្រឆាំង ។
សម្ដេចនាយករដ្ឋមន្ត្រី គិតស្មានថា ក្រុមប្រឆាំង នឹងមានផែនការបំផ្លាញការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅឆ្នាំ២០២២ខាងមុខ។ តែអ្នកសង្កេតការណ៍ បានប្រមើលថា ក្រុមប្រឆាំងទំនងមិនមានឥទិ្ធពលខ្លាំងទៀតនោះ ដែលមិនគួរបារម្ភនោះទេ។
ក្នុងសារលិខិតផ្ញើជូនកងកម្លាំងនគរបាលជាតិ នៅថ្ងៃរំឭកខួបអនុស្សាវរីយ៍លើកទី៧៦ ថ្ងៃកំណើតនគរបាលជាតិ ដែលបានប្រារព្ធធ្វើកាលពីថ្ងៃទី១៦ ខែឧសភា ប្រមុខរាជរដ្ឋាភិបាល សម្ដេចហ៊ុន សែន បានក្រើនរំឭកដល់កងកម្លាំងនគរបាលជាតិត្រូវពង្រឹងស្មារតីប្តេជ្ញាចិត្តខ្ពស់ដើម្បីបំពេញកាតព្វកិច្ចក្នុងនាមជាកម្លាំង រក្សាឱ្យបាននូវស្ថិរភាព សន្តិសុខ ។ សម្ដេចថាត្រូវទប់ស្កាត់ និងបង្ក្រាបឱ្យទាន់ពេលវេលានូវរាល់ឧបាយកលសកម្មភាពរបស់ក្រុមប្រឆាំង ដោយមិនឱ្យពួកគេសម្រេចផែនការអុកឡុកស្ថានការណ៍បានជាដាច់ខាត។
សារនៅក្នុងលិខិតរបស់សម្ដេចហ៊ុនសែនមានខឹ្លមសារដូចនេះថា៖ ឆ្នាំ២០២១ និងឆ្នាំ២០២២ខាងមុខនេះ ស្របពេលដែលសង្គ្រាមប្រឆាំងនឹងជំងឺកូវីដ-១៩ នៅតែបន្តនិងពុំអាចកំណត់ពេលវេលាបញ្ចប់បានច្បាស់លាស់នោះ សភាពការសន្តិសុខសកលលោកក៏នៅតែបន្តប្រែប្រួលស្មុគស្មាញ ពោរពេញដោយគ្រោះថ្នាក់ ហើយនិងជះឥទ្ធិពលជាអវិជ្ជមានដល់បរិយាកាសសន្តិសុខនៅកម្ពុជាជាមិនខានឡើយ»។ ក្នុងខណៈពេលដូចគ្នានេះដែរ ព្រះរាជាណាចក្រកម្ពុជានឹងត្រូវត្រៀមរៀបចំដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ហើយ គឺជាព្រឹត្តិការណ័ ជាគោលដៅនៃការប៉ុនប៉ងវាយប្រហាររបស់ក្រុមឧទ្ទាមក្បត់ជាតិ ដើម្បីបំផ្លាញកិច្ចដំណើរការនៃព្រឹត្តិការណ៍នយោបាយដ៏សំខាន់នេះ។
សាររបស់សម្ដេចហ៊ុន សែនត្រូវបានមើលឃើញនៅលើ ផេករបស់នាយករដ្ឋមន្ត្រី ដែលបានផ្សាយផ្សាយការពីថ្ងៃទី១៦សភា។
សាររបស់សម្ដេច នាយករដ្ឋមន្ត្រីពុំបាន បញ្ចាក់ថាតើក្រុម ប្រឆាំងណា មួយនោះទេ ប៉ុន្តែ គេអាចគិតថា មានតែ ក្រុមអតីតគណបក្សសង្រ្គោះជាតិតែមួយប៉ុណ្ណោះដែលនៅតែជាមុខសញ្ញានៃការ វាយប្រហាររបស់ បក្សកាន់អំណាច និងថ្នាក់ដឹកនាំរបស់បក្សកាន់អំណាចជាង៤០ឆ្នាំមកននេះ។
ប្រធាននិងថ្នាក់ដឹកនាំអតីតគណបក្ស សង្រ្គោះជាតិ នៅក្នុងប្រទេសពុំឃើញមានចេញប្រតិកម្ម នឹងការព្រមានរបស់ប្រមុខរដ្ឋាភិបាលនោះទេ។ ប៉ុន្តែលោកស្រី មូរ សុខហួរ ដែលនៅតែអះអាង លោកជាថ្នាក់គណបក្សសង្គ្រោះជាតិ គឺលោកស្រីបានបញ្ជាក់ថា គណបក្សរបស់លោកស្រីពិតជា ចង់ចូលរួមការបោះឆ្នោតដែលមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌តែប៉ុណ្ណោះ។ លោកស្រី មូរ សុខហួរ បានអំពាវនាវឱ្យកងកម្លាំងនគរបាលជាតិទាំងអស់រក្សាអព្យាក្រឹត្យភាព និងបម្រើការពារប្រជាពលរដ្ឋជាទូទៅ។ លោកស្រីបានបដិសេធ ថាក្រុមបក្សរបស់លោក គ្មានផែនការបង្កអស្ថិរភាពអ្វីឡើយ។ ប្រសាសន៍របស់លោកស្រីមូរសុខហួរ ត្រូវបានស្រង់មកចុះផ្សាយដោយសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា។
ទំនងនឹងមិនមានអ្វី ភ្ញាក់ផ្អើលច្រើនទេ សម្រាប់អ្នកតាមដានរឿងរ៉ាវនយោបាយ នៅកម្ពុជាចំពោះ ការគំរាមម្ដងទៀតនេះ។ កន្លងមក អ្នកវិភាគ ជាច្រើន ដែល វិទ្យុស្ត្រីសុំការយល់ឃើញ គឺពួកគាត់ តែងតែ គិតថា អតីតបក្សប្រឆាំងដ៏ធំនេះ អាចចុះខ្សោយតិចតួច នូវកម្លាំងប្រជាប្រិយ៍របស់ខ្លួន គឺលើកលែងបក្សនេះ មិនបែកបាក់គ្នារវាងស្នាមខាងលោកសមរង្ស៊ី និង លោកកឹមសុខា ។ ប៉ុន្តែថាបក្សឥទិ្ធពលខ្លាំងបក្ស អសន្តិសុខសង្គមប្រឆាំងនឹងព្រឹត្តិការណ៍អ្វីមួយ របស់រដ្ឋាភិបាល ដូចជាព្រឹត្តិការណ៍បោះឆ្នោត ខាងមុខក្ដី ទំនង មិនអាចមានរូបភាពធំដុំឡើយ ។
គេនៅចាំបានថា ក្រោយពីរំលាយគណបក្សសង្រ្គោះជាតិ នៅចុងឆ្នាំ២០១៧ ហើយ កម្ពុជាមានការបោះឆ្នោតសភាខែឧសភា ឆ្នាំ២០១៨ គឺមានការរំខានការបោះឆ្នោតនៅពេលនោះ តែនៅតែរដ្ឋាភិបាល រៀបចំការបោះឆ្នោត បានសម្រេចតាមការគ្រោងទុក។ តែគេអាចចាំថា នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ កាលពីខែមិថុនា ឆ្នាំ២០១៧ គឺគណបក្សសង្គ្រោះជាតិបានទទួលអាសនៈសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់សរុប៥ ០០៧អាសនៈ ក្នុងចំណោម១១ ៥៧២អាសនៈ ដែលមានសំឡេងអ្នកបោះឆ្នោតជាង៣លាននាក់។ នៅពេលនោះ ត្រូវបានតុលាការកំពូលរំលាយ នៅថ្ងៃទី១៦វិច្ឆិកាឆ្នាំ២០១៧ គឺក្រុមប្រឹក្សា និងមេឃុំ ចៅសង្កាត់របស់បក្សនេះ ក៏ត្រូវបានរំលាយផងដែរគឺពេលនោះ ស្ថានភាពនយោបាយមានភាពច្របូកចច្របល់ខ្លះដែរ តែនៅតែរដ្ឋាភិបាល ទប់ស្ថានការណ៍បានស្ថិរភាពរឹងមាំ ៕