សេរីភាពសារព័ត៌មាននៅកម្ពុជា ចាប់ផ្ដើមធ្លាក់ចុះខ្លាំងតាំងពីពាក់កណ្តាលឆ្នាំ២០១៧ បន្ទាប់ពី រដ្ឋាភិបាលរឹតបន្តឹងទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលនៅសេសសល់មួយចំនួនក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ មុនការបោះឆ្នោតសភាមួយអាណត្តិថ្មីទៀតកាលពីខែកក្កដា ឆ្នាំ២០១៨។ នេះបើយោងតាមអង្គការអ្នកសារព័ត៌មាន គ្មានព្រំដែន ។
អង្គការនេះបានទម្លាក់ចំណាត់ថ្នាក់នៃសេរីភាពសារព័ត៌មានរបស់កម្ពុជាលំដាប់ទី១៤២ ក្នុងចំណោមប្រទេសចំនួន១៨០ នៅទូទាំងពិភពលោក។ ប៉ុន្តែ រដ្ឋាភិបាលតែងតែឆ្លើយបដិសេធថា ខ្លួនមិនបានបង្ក្រាបទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យណាមួយទេ គឺរដ្ឋាភិបាលគ្រាន់តែអនុវត្តច្បាប់របស់កម្ពុជាប៉ុណ្ណោះ។
លោកឡាក់ច័ន្ទតារា ជូនសេចក្ដីរាយការណ៍៖
Post Views: 1,127