en     km
en     km

លោកសមរង្ស៊ី អំពាវនាវទៅអង្គការស្បៀងពិភពលោក និងកាកបាទក្រហមអន្តរជាតិ ជួយ​ផ្ដល់​ស្បៀង​​ដល់ពលរដ្ឋ​កម្ពុជា​ 

Share

ប្រធាន​​ស្ដីទី​​គណបក្ស​​សង្រ្គោះជាតិ​លោក​ សម រង្ស៊ី​ ​​អំពាវនាវ​​ឱ្យ​​សហគមន៍​​អន្តរជាតិ​ ជា​​ពិសេស​​ កាក​​បាទ​​ក្រហម​​អន្តរជាតិ (ICRC) និង​កម្មវិធី​ផ្បៀងអាហារ​ពិភព​លោក (WFP) ផ្តល់​ជំនួយ​បន្ទាន់​ ជា​ស្បៀង​អាហារ​ជូនដល់​ប្រជាពលរដ្ឋ​ខ្មែរ​នៅទីក្រុង​ភ្នំពេញ ក្រុង​តាខ្មៅ និង​ក្រុង​ព្រះសីហនុដែលកំពុង​ស្ថិត​ក្នុង​ការបិទខ្ទប់ប្រឆាំងនឹងកូវីដ១៩។

លោក សម រង្ស៊ី បាន​សរសេរ​នៅ​លើហ្វេសប៊ុក​ កាលពី​ថ្ងៃទី​២៦ ខែ​មេសា​ថាការ​បិទខ្ទប់​ទីក្រុង​ទាំង​៣​នេះ ​មាន​សភាព​តឹងរឹង​ជ្រុលហួសហេតុបាននាំមក​នូវ​ទុក្ខលំបាក​រហូត​ដល់​មាន​ទុរ្ភិក្ស ឬ​​ធ្វើ​ឱ្យ​អត់​ឃ្លាន​ ដោយ​ខ្វះ​អាហារសម្រាប់​ប្រជាពលរដ្ឋ​រង​គ្រោះ។

លិខិតអំពាវនាវរបស់ លោក សម រង្ស៊ីដែលបានធ្វើឡើងទៅកាន់  សហគមន៍អន្តរជាតិ ជាពិសេស កាក​បាទក្រហមអន្តរជាតិ  និងកម្មវិធីស្បៀងអាហារពិភពលោក   គឺលោកបានបញ្ជាក់ថា​ក្នុង​នាម​ប្រជាជន​កម្ពុជា​ដែល​​លោក​បាន​ជាប់​ឆ្នោត​ធ្វើ​ជា​តំណាង​រយៈពេល​ ២៥ ឆ្នាំ​មក​ហើយ។

សារលិខិតរបស់លោកសមរង្ស៊ី បានសរសេររៀបរាបដូចនេះថា ៖ការ​បង្ខាំង​ប្រភេទ​តឹងរ៉ឹង​បំផុត​ជា​របៀប​មិន​បាន​គិត​គូរ​ត្រឹមត្រូវ និង​​អាជ្ញាសឹក​ត្រូវ​បាន​ដាក់​ភ្លាមៗ​កាលថ្ងៃទី១៥ ខែមេសាឆ្នាំ២០២១ នៅក្នុង​ទីក្រុង​ចំនួន ​៣​ គឺ​រាជធានី​ភ្នំពេញ ក្រុងតាខ្មៅ និង​ខេត្តព្រះសីហនុ។ ក្នុង​តំបន់ទាំងនោះ គឺប្រជាជន​ភាគច្រើន​មិនត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាកចេញ​ពីផ្ទះ​ ចាប់តាំង​ពីថ្ងៃនោះ​មក​ដោយ​ប៉ូលីស​ប្រើ​អំពើ​ហឹង្សា​ ដើម្បី​អនុវត្ត​ច្បាប់។ ​រីឯការ​ផ្គត់ផ្គង់​ស្បៀង​អាហារបា​ន​ធ្លាក់​ចុះភ្លាមៗ​ដល់​សូន្យ​ប៉ះពាល់ប្រជាជន​ភាគ​ច្រើន​ជាពិសេស​ប្រជាជន​ក្រីក្រ​ ដែល​រក​ទទួលទាន​រស់ដើម្បីមួយក្រពះ របស់ពួកគេប៉ុណ្ណោះ។
លើស​ពី​នេះ​ប្រព័ន្ធ​ចែកចាយ​ស្បៀង​អាហារ​ដែល​អាជ្ញាធរ​បាន​ដាក់​ឱ្យ​ដំណើរការ​ដូចជា​ស្តង់លក់​គ្រឿងទេស​ចល័ត​របស់​រដ្ឋ​ គឺ​មិនមាន​លទ្ធភាព និង​មិន​អាច​ទៅ​ដល់​ជនក្រីក្រ។ ប្រជាជន​ទាំងនេះ​លែង​មាន​មធ្យោបាយ​ក្នុងការ​ទិញម្ហូប​ពីព្រោះ​ពួកគេ​ធ្វើការ​ក្នុង​វិស័យ​ក្រៅផ្លូវការ​ហើយ​ក្នុងមួយ​ថ្ងៃ​រក​ប្រាក់​បាន​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​តម្រូវ​ការ​ប្រចាំថ្ងៃប៉ុណ្ណោះ។ ​

លោកសមរង្ស៊ីដែលជាអតីត​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ សរសេរបញ្ជាក់ក្នុងសាររបស់លោក​ទៀត​ថា នៅក្រោមការ​បិទ​ខ្ទប់​នៅ​ពេល​នេះ ​និង​ការ​ហាមឃាត់​ដាច់ខាត​ក្នុងការ​ចាកចេញ​ពីផ្ទះ គឺ​ពលរដ្ឋ​ងាយ​នឹង​រងគ្រោះ​ថ្នាក់​ដល់កា​រ​ខ្វះ​ជីវជាតិ និង​ទុរ្ភិក្ស ឬ​អត់ឃ្លាន។

​នៅ​ពុំទាន់​ឃើញប្រតិកម្មជា ចំពោះសេចក្ដីថ្លែងការណ៍របស់លោកសមរង្ស៊ី ដែលរិះគន់ វិធានការ​​បិទខ្ទប់ របស់អាជ្ញាធរ ដែលលោកថា បានប៉ះពាល់ធ្ងន់ធ្ងរ ពលរដ្ឋក្រីក្រ ក្នុងការចេញ​ទៅរកស្បៀង​អាហារ។

ករណីបិទខ្ទប់នេះ គេសង្កេតឃើញរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន បានចែកចាយស្បៀងដល់ តំបន់​បិទខ្ទប់ ប៉ុន្តែនៅ ឃើញមានការបង្ហោះ រូបភាព និងវិដេអូឃ្លីប អំពាវនាវសុំស្បៀងជាបន្ទាន់។

បែបណា ប្រមុខរដ្ឋាភិបាល បានប្រកាសអោយអាជ្ញាធរ នៅតំបន់បិទខ្ទប់ត្រូវសកម្មជួយពលេរដ្ឋ គឺមិន​ត្រូវទុកអោយពលរដ្ឋ ធ្លាក់ក្នុងជំងឺមួយទៀត នៃការអត់ស្បៀងនោះទេ។ រដ្ឋាភិបាល ប្រកាសថា នឹងបើក រាជធានីភ្នំពេញ និងទីក្រុងតាខ្មៅខេត្តកណ្ដាលឡើងវិញនៅ គឺនៅថ្ងៃ​ទី៥ឧសភា ប៉ុន្តែព្រមានថា នឹង​នៅបន្តបិទខ្ទប់ បើពលរដ្ឋនៅតែ បណ្ដោយអោយខ្លួនគេ ប៉ះពាល់ ការ​ឆ្លងជំងឺ​កូវិដ ដោយខ្វះ​ការប្រុ​ង​ប្រយ័ត្ន៕

Share

ព័ត៌មានទាក់ទង

Image