loader

ឧបសគ្គ៧ យ៉ាងតិចរារាំងយុវនារីមិនឱ្យឈាន់ដល់កម្រិតខ្ពស់ក្នុងវិស័យសាធារណៈ

 ចំនួន​ស្រ្តី​កម្ពុជានៅ​ក្នុង​វិស័យ​នយោបាយ​នៅ​មាន​កម្រិត​នៅ​ឡើយ ​បើ​គិត​មក​ដល់​ពេល​នេះ​។​ប៉ុន្តែ​គេ​មើល​ឃើញ​ថា ​តាម​រយៈ​ការ​បណ្តុះ​បណ្តាល​របស់​អង្គការ​មួយ​ចំនួន​ សំឡេង​របស់​ស្រ្តី​ត្រូវ​បាន​បន្លឺ​ឡើង​ ហើយ​ស្រ្តី​មាន​ភាព​ក្លាហាន​ និងទំនុក​ចិត្ត​ច្រើន​ក្នុង​ការ​ចូលរួម​ក្នុង​វិស័យ​នយោបាយ។ តែតាមរបាយការណ៍ចុងក្រោយមួយទៀត ដែលស្រាជ្រាវដោយ​អង្គការតម្លាភាពកម្ពុជា រកឃើញថា ស្ត្រីនិងយុវនារី នៅតែស្ថិតក្នុងផ្នត់គំនិត ចាស់បុរាណ។ ផ្នត់គំនិតនេះនាំអោយយុវនារី មិនឱ្យឈាន់ដល់កម្រិតខ្ពស់ក្នុងវិស័យសាធារណៈនិងស្ថាប័នផ្សេងៗ។

អង្គការ​តម្លាភាព​កម្ពុជាបានបញ្ចេញរបាយការណ៍របស់ខ្លួន ដោយរកឃើញឧបសគ្គ៧ យ៉ាងតិចរារាំងយុវនារី មិនឱ្យឈាន់ដល់កម្រិតខ្ពស់ក្នុងវិស័យសាធារណៈនិងស្ថាប័នផ្សេងៗ។

ក្នុង​ការសិក្សា​ស្រាវជ្រាវ​ចុងក្រោយ​មួយ ស្តីពី «ភាព​ជា​អ្នកដឹកនាំ​របស់​ស្ត្រី និង​យុវជន​ក្នុង​ប្រទេស​កម្ពុជា»បានរកយុវនារីជួបឧបសគ្គ​ចម្បង​ចំនួន ៧យ៉ាងតិច  ដែល​រារាំង​ពួកគេ​មិន​អាច​ឈាន​ទៅកាន់​តួនាទី​ជាអ្នកដឹកនាំ​ទាំងក្នុងវិស័យសាធារណៈនិងស្ថាប័នផ្សេងៗ។

តាមការចុះផ្សាយដោយអង្គការម្លាភាពកម្ពុជា កាលពីថ្ងៃទី១៩មីន  ឧបសគ្គ​ទាំងនោះ មាន​ដូចជា ការបន្ទច់​បង្អាក់​ពី​ឪពុកម្តាយ ការរើសអើង​លើ​អាយុ ការធ្វើ​ចំណាកស្រុក​ដើម្បី​ការងារ អំពើ​បក្ខពួកនិយម និង​កង្វះ​ជំនាញ​ទន់ជាដើម។

លទ្ធផល​នៃ​ការស្រាវជ្រាវ​បង្ហាញ​ថា កត្តា​ចម្បង​ចំនួនបីទៀតដែលរារាំងភាពក្លាហានរបស់ យុវនារី  រួមមាន វប្បធម៌ សង្គម និង​សេដ្ឋកិច្ច ។

កត្តាទាំងបីនេះ ស្ថិតក្នុងទំនៀមទំលាប់ ចាស់បុរាណ ដែលនៅតែមិនបើកផ្លូវអោយ ស្ត្រីនិងយុវនារី ចូលរួម ​ក្នុងការប្រែក្លាយជាថ្នាក់ដឹកនាំ ក្នុងវិស័យសាធារណៈនិងស្ថាប័នផ្សេងៗ។

តាមការសិក្សា​ដដែល​នេះ  គឹកើតចេញពី ផ្នត់គំនិត និង​ឥរិយាបថក្នុងសន្និដ្ឋាន​​ជាមុន​ចំពោះ​សមត្ថភាព និង​តួនាទី​របស់​ស្ត្រី​ ដែល​ភាគច្រើនចាត់ទុកថា ​ជា​ឧបសគ្គ​ចម្បង​បំផុត​ដែល​រារាំង​ស្ត្រី​ មិន​ឲ្យ​ក្លាយ​ជា​អ្នកដឹកនាំ​។

ក្នុងន័យនេះ អង្គការ​តម្លាភាព​កម្ពុជា បាន

អំពាវនាវ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ឲ្យ​ខិតខំ​បន្ថែម​ទៀត​ក្នុងការ​លើកកម្ពស់ និង​ពង្រឹង​សិទ្ធិ​អំណាច​យុវនារី ដើម្បី​ឲ្យ​ពួកគេ​អាចចូលរួម​ក្នុង​តួនាទី​ជា​អ្នកដឹកនាំ។

អង្គការ​នេះ ចង់ឃើញ​ឲ្យ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ ក្នុងការ​បង្កើត​នូវ​បរិយាកាស​អំណោយផល​សម្រាប់​យុវជន និង​ស្ត្រី ដើម្បី​ឲ្យ​ពួកគេ​អាចចូល​រួម​នៅក្នុង​ជីវភាព​សង្គម សេដ្ឋកិច្ច និង​នយោបាយ ដោយ​គ្មាន​ការភ័យខ្លាច គ្មាន​ការរើសអើង និង​គ្មាន​ការវិនិច្ឆ័យ។

បើតាម របាយការណ៍​របស់​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ ហៅកាត់ថាUNDPក៏បាន​រកឃើញ​ដែរ​ថា ស្ត្រី​ទទួល​បាន​ប្រាក់ឈ្នួល​ទាប​ជាង​បុរស​សម្រាប់​ការងារ​ដូចគ្នា រហូត​ដល់ទៅ ១៩%។

តាមរបាយការណ៍ របស់ ក្រសួង​កិច្ច​ការ​នារី កាលពីឆ្នាំ ២០១៧ មុន កម្ពុជា បោះឆ្នោត សភា មួយឆ្នាំ គឺការចូលរួមរបស់ស្ត្រីក្នុងវិស័យនយោបាយ និងសេដ្ឋកិច្ច មានការកើនឡើង ពិសេស​ស្ត្រីក្នុង​វិស័យសេដ្ឋកិច្ចគឺស្រ្តីចូលរួមក្នុងវិស័យ​កសិកម្មមានចំនួនជាង៤៥,៣ភាគរយ។ ក្នុងវិស័យឧស្សា​ហ​កម្ម​ចំនួន៤៧,៤ភាគរយ និងវិស័យសេវាកម្មបានកើនឡើង​ដល់៣៥,៥ភាគរយ។

ដោយឡែកចំនួនបេក្ខជនស្រ្តីឈរឈ្មោះលេខរៀងទី១ ជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ ២០១៧ មកពីគណបក្សនយោបាយធំៗពីរ គឺ ប្រជាជនកម្ពុជា និងអតីតគណបក្សសង្រ្កោះជាតិ នមានចំនួនច្រើនប្រហាក់ប្រហែលគ្នា។

បេក្ខជនស្រ្តីឈរឈ្មោះនៅលេខរៀងទី ១ នៃគណបក្សដែលបានចូលរួមបោះឆ្នោត ឃុំសង្កាត់ ឆ្នាំ ២០១៧ មាន៤៨១នាក់ ។

បេក្ខជនស្រ្តីលេខរៀងទី១ មកពីគណបក្សប្រជាជនកម្ពុជាមានចំនួន ១៣១នាក់ ស្មើនឹង ៧,៩៦% កើនចំនួន ៣៨ នាក់ ធៀបនឹងឆ្នាំ២០១២ មានចំនួនតែ ៩៣ នាក់ ស្មើនឹង ៥,៦៩%។

បេក្ខជនស្រ្តីលេខរៀងទី១ មកពីគណបក្សសង្រ្គោះជាតិមានចំនួនសរុប ១០៣នាក់ ស្មើនឹង ៦,២៥% កើនឡើងចំនួន ១៥ នាក់ធៀបនឹងឆ្នាំ២០១២ ។

តាមលទ្ធផលអង្កេតនៃការដាក់បេក្ខភាពស្ត្រីឈរឈ្មោះក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ របស់គណៈកម្មាធិការលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយ (គ.ស.ន) បានបង្ហាញថា ក្នុងឆ្នាំ២០១៧ បេក្ខភាពស្ត្រីឈរឈ្មោះជាបេក្ខជនបោះឆ្នោត មានចំនួនសរុប ២៥ ៧៨៨នាក់ ស្នើនឹង ២៧,២៦% នៃបេក្ខជនសរុប ៩៤ ៥៩៥នាក់ គឺកើនចំនួន១,៦២% ធៀបនឹងឆ្នាំ២០១២ ដែលមានចំនួនតែ ២៥,៦៤% ប៉ុណ្ណោះ ។

នេះ បើយយោងតាម​របាយការណ៍របស់ អង្គការឃ្លាំមើលការបោះឆ្នោត មួយនៅកម្ពុជា ហៅកាត់ថា COMFREL ៕

 

5 1 vote
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

តុលាការមីយ៉ាន់ម៉ាពន្យារពេលប្រកាសសាលក្រមដំបូងក្នុងរឿងលោកស្រី ស៊ូ ជី

តុលាការនៃប្រទេសមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយយោធា [...]

សកម្មជន​មាតាធម្មជាតិទទួលពានរង្វាន់ក្រោយពីត្រូវបានដោះលែង

 ​​ក្រោយពីត្រូវបានដោះលែង ក្រុមយុវជន​សកម្មជន​ម[...]

ស្ត្រីអ្នកដឹកនាំរឿងជនជាតិជប៉ុនត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈយូណេស្កូ

ស្ត្រីអ្នកដឹកនាំរឿងជនជាតិជប៉ុន ឈ្មោះ ណាអូមី ក[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x