en     km
en     km

វិបត្តិកូវីដ-១៩៖​ គ្រួសារក្រីក្រចំនួន ៤០គ្រួសារក្នុងឃុំឈូកខ្សាច់ទទួលបានអំណោយពីសប្បុរសជន

Share

កំពង់ធំ៖ ពលរដ្ឋចំនួន ៤០ គ្រួសារក្នុងចំនួន ២ ស្ថិតក្នុងឃុំឈូកខ្សាច់ ស្រុកបារាយណ៍​ ខេត្តកំពង់ធំ​ដែលខ្វះខាតផ្នែកជីវភាព ព្រោះរងគ្រោះដោយសារវិបត្តិកូវីដ-១៩ បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគ សម្រាប់ដោះស្រាយលើការចំណាយប្រចាំថ្ងៃ។

ពលរដ្ឋខ្វះខាតផ្នែកជីវភាពទទួលបានអំណោយពីអង្គការអត្រា។

អំណោយដែលចែកជូនគ្រួសារក្រីក្រកាលពីថ្ងៃទី២០  ខែវិច្ឆិកា  ឆ្នាំ២០២០ គឺប្រគល់ជូនចាស់ជរាគ្មានទីពឹង គឺមានភូមិសិរីរាជ្យ និងភូមិប្រាសាទ  ឃុំឈូកខ្សាច់​នេះ ជាអំណោយរបស់អង្គការអត្រា។

គ្រួសារក្រីក្រ និងចាស់ជរាបានមកទទួលអំណោយជាគ្រឿងឧបភោគ។

អ្នកស្រី ស៊ឹម សុខុម គ្រួសារមួយក្នុងចំណោមគ្រួសារដែលទទួលបានអំណោយនេះ បានររៀបរាប់ថា លោកស្រីសប្បាយរីករាយ ដែលមានអង្គការបានមកជួយដោះស្រាយផ្នែកជីវភាព ខណៈដែលពួកគាត់កំពង់ជួបបញ្ហាជីវភាពក្នុងអំឡុងពេលកូវីដ-១៩។ អ្នកស្រីបន្ថែមថា ក្នុងអំឡុងពេលកូវីដ-១៩ ប្រជាពលរដ្ឋក្នុងសហគមន៍ពិការក្នុងការលក់ដូរ រកស៊ី ចំណែកកូនចៅធ្វើការនៅភ្នំពេញខ្លះក៏មិនមានការងារធ្វើមិនមានប្រាក់កម្រៃផ្ញើមកម្តាយឪពុកនៅស្រុក។

អ្នកស្រីបន្ថែមទៀត អំណោយនេះនឹងអាចជួយដោះស្រាយការចំណាយលើការទិញម្ហូបអាហារប្រចាំថ្ងៃ​បានមួយចំណែក៕

អត្ថបទខ្លីសរសេរដោយ ពោ គឹមសេង​ យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

Share

Image Not Found
Image

ព័ត៌មានទាក់ទង