en     km
en     km

សហជីពកម្មករស្នើជាថ្មីសូមកុំឲ្យរដ្ឋាភិបាលអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសហជីព

Share

នៅថ្ងៃទី២៨ខែឧសភា ម្សិលមិញនេះក្រុមសហជីពស្នើជាថ្មីម្តងទៀតសូមកុំឲ្យរដ្ឋាភិបាលកម្ពុជាអនុម័តលើសេចក្តីព្រាងច្បាប់ស្តី ពីសហជីពពីព្រោះក្រុមសហជីពយល់ឃើញថា សេចក្តីព្រាងច្បាប់នោះ មិនបានផ្តល់សិទ្ធិសេរីភាពដល់កម្មករ និងសហជីពនោះ ទេ។ ផ្ទុយទៅវិញច្បាប់នេះកាន់តែរឹតដ្បិតលើសេរីភាព ពួកគេទៅវិញទេ។ ទោះបី​ជាបែបនេះក្តីក្រសួងការងារបញ្ជាក់ថា សេចក្តី ព្រាងច្បាប់នេះ ធានាការពារសិទ្ធិ និងផ្តល់​ផល​ប្រយោជន៍​កម្មករនិយោជិកបានច្រើនជាង មុន។

ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា កំពុងឆ្លើយសំនួរអ្នកសារព័ត៌មាន
ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា កំពុងឆ្លើយសំនួរអ្នកសារព័ត៌មាន

ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា បានទទូចជាថ្មីម្តងទៀត កុំឲ្យរដ្ឋាភិបាល​កម្ពុជាអនុម័តលើសេចក្តី ព្រាងច្បាប់ស្តីពីសហជីព ព្រោះ សេចក្តីព្រាងច្បាប់នោះ កាន់តែរឹតបណ្តឹង​ទៅ​លើសេរីភាពសហជីពទៅវិញទេ។

យ៉ាងណាក៏ដោយលោក ប៉ាវ ស៊ីណា បានឲ្យដឹងថាសេចក្តីព្រាងច្បាប់ ដែល​បង្កើត​ឡើងដោយរដ្ឋាភិបាល នៅពេលនេះមាន លក្ខណអាក្រក់ជាងច្បាប់ចាស់ទៅទៀត ដោយមិន​ចាំបាច់​បង្កើត​សេចក្តី​ព្រាងច្បាប់នេះក៏បានដែរ ព្រោះរដ្ឋធម្មនុញបានបញ្ជាក់ ច្បាស់ពីច្បាប់ស្តីពីការងារ និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗ បានធានាការពារ និងលើកកម្ពស់សិទ្ធិសេរីភាពក្នុងការបង្កើត និងការចូលរួមរបស់សហជីព មាន​រួច​ទៅហើយ។

ដូចគ្នានេះដែរ លោក អាត ធន់ ប្រធានសហភាពការងារកម្ពុជា បានឲ្យដឹងដែរថា « ការចេញសេចក្តី​ប្រកាស​ព័ត៌មានបំភ្លឺថា សេចក្តីព្រាងច្បាប់ស្តីពីសហជីព មានលក្ខណៈល្អប្រសើរនោះ គ្រាន់តែជាលលេស​របស់​ក្រសួងប៉ុណ្ណោះ។ ជាក់ស្តែងសេចក្តី ព្រាង​ច្បាប់នោះ​គឺ បានផ្តល់ផលប្រយោជន៍​ឲ្យទៅថៅកែររោង​ចក្រ​ជាជាង​ផល​ប្រយោជន៍កម្មករ កម្មការិនី»។ លោកបានឲ្យដឹង​ ទៀតថា ក្រុមសហជីពរបស់លោក គ្រោងដាក់លិខិតចំនួន៣ច្បាប់ស្នើទៅកាន់ស្ថាប័ន រដ្ឋសភាជាតិក្រសួងការងារ និងតំណាង ក្រុមហ៊ុនធំឲ្យជួយអន្តរាគមន៍កុំឲ្រសភា អនុម័ត​​សេចក្តីព្រាងច្បាប់នេះ។

ទោះបីជាបែបនេះក្តី ក្រសួងការងារបានបញ្ជាក់តាមសេចក្តីប្រកាសព័ត៌មាន ​នៅ​ថ្ងៃសុក្រនេះថា​សេចក្តី​​ព្រាង​ច្បាប់នេះធានាការ ពារសិទ្ធិ និងផលប្រយោជន៍ កម្មករនិយោជិត រួមទាំង​សិទ្ធិ​​សេរីភាព​របស់ កម្មករ និយោជិត និងនិយោជក និងបង្កើនផលិត ភាពនៃការផលិត ព្រមទាំង​លើក​កម្ពស់​ជីវភាពរបស់កម្មករ និយោជិតជាដើម។

សូមបញ្ជាក់ផងដែរថា សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារនេះធ្វើឡើងបន្ទាប់ពី ក្រុមសហជីព​មួយចំនួន​បាន​ផ្ញើរ​លិខិត​ទៅតំណាងរាស្រ្តទាំង១២៣រូប តាមរយៈ ប្រធានរដ្ឋសភា លោក ហេង សំរិន ស្នើ​សុំ​កុំឲ្យ​អនុម័ត​លើ​សេចក្តី​ព្រាងច្បាប់ស្តីពី សហជីព នៅថ្ងៃទី២៨ ខែឧស ម្សិលមិញនេះ៕

 

 

Share

Image
Image
Image