en     km
en     km

កំពង់ធំ៖ ពលរដ្ឋសាទរការបង្កើតសួនច្បារមុខសាលាស្រុកបារាយណ៍

Share

កំពង់ធំ៖ សួនច្បារសាលាស្រុកបារាយណ៍មានទីតាំងជាប់ផ្លូវជាតិលេខ ៦ ទល់មុខផ្សារបារាយណ៍ ហើយសួនច្បារនេះរៀបចំក្នុងឆ្នាំ ២០១៩។

សកម្មភាពពលរដ្ឋហាត់ប្រាណមុខសួរសាលាស្រុកបារាយណ៍។

លោក អៀងឆេងហ័ន ជាសមាជិកក្រុមប្រឹក្សាឃុំបារាយណ៍ សព្វថ្ងៃរស់នៅភូមិក្រសាំងជ័យ ឃុំបារាយណ៍ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានប្រាប់ថា កាលមិនទាន់មានសួនច្បារនេះ លោកមិនដែលបានហាត់ប្រាណនោះទេ ពោលពេលចេញពីធ្វើការពេលល្ងាចគឺចូលសម្រាកក្នុងផ្ទះតែម្តង។ លោកបន្តថា លោកនិងមិត្តភក្តីបានមកហាត់ប្រាណជារៀងរាល់ល្ងាច និងពេលព្រឹកដើម្បីឱ្យសុខភាពរឹងមាំល្អ។

រូបប្រជាពលរដ្ឋដែលមកហាត់ប្រាណនៅមុខសួនមុខសាលាស្រុកបារាយយណ៍។

ជាការសង្កេត បន្ទាប់ពីសួនច្បារមុខសាលាស្រុកបារាយណ៍ធ្វើរួចរួល គេឃើញបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានមកជួបជុំហាត់ប្រាណ ខ្លះដើរ ខ្លះរត់ និងលេងពែនសីជាដើម។ អ្វីជាពិសេស សួនច្បារនេះមានបំពាក់អំពូលភ្លើងសូឡាផងដែរ សម្រាប់បំភ្លឺពេលរាត្រី។ ដោយឡែក បងប្អូនប្រជាពលរដ្ឋដែលរវល់ធ្វើការមិនអាចហាត់ប្រាណពេលរសៀលបាន ក៏អាចហាត់ពេលយប់បានដែរ ព្រោះមានភ្លើងបំភ្លឺជាប់ជានិច្ច។

អ្នកមកហាត់ប្រាណបានលេងពែនសីដើម្បីបញ្ចេញញើស។

លោក អៀង​ ឆេងហ័ន អំពាវនាវសុំឱ្យអាជ្ញាធរ មន្ត្រីរាជការ បង្កើតសួនច្បារឱ្យបានច្រើននៅតាមទីប្រជុំជន ព្រោះមានផលប្រយោជន៍ច្រើនសម្រាប់ការធ្វើហាត់ប្រាណរបស់ពលរដ្ឋ  សោភ័ណ្ឌភាព និងមានភ្លើងបំភ្លឺពេលយប់ដើម្បីសុវត្ថិភាពក្នុងមូលដ្ឋាន៕

អត្ថបទខ្លីសរសេរដោយ ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

Share

Image
Image
Image