en     km
en     km

កំពង់ធំ៖ អាជ្ញាធរនិងពលរដ្ឋភូមិដូនប៉ែនសហការជួសជុលផ្លូវលំក្នុងភូមិ

Share

កំពង់ធំ៖ ផ្លួវមួយខ្សែប្រវែងប្រមាណ ៣០០ម៉ែត្រស្ថិតក្នុងភូមិដូនប៉ែន ស្រុកបារាយណ៍ ខេត្តកំពង់ធំ ធ្លាប់រងការខូតខាត មានកន្លុកធំៗជ្រៅៗពិបាកធ្វើដំណើរ ឥឡូវប្រែមុខមាត់ថ្មីបន្ទាប់ពីអាជ្ញាធរនិងបងប្អូនប្រជាពលរដ្ឋក្នុងភូមិសហការគ្នាជួសជុល។

សកម្មភាពជួសជុលផ្លុវក្នុងភូមិដូនប៉ែនដែលជាការរៃអង្គាសថវិការបស់ប្រជាពលរដ្ឋក្នុងសហគមន៍។

កាលពីពេលថ្មីៗនេះ អាជ្ញាធរនិងប្រជាពលរដ្ឋក្នុងភូមិដូនប៉ែនបានរៃអង្គាសថវិកាចាក់ដីគ្រួសក្រហមជួសជុលផ្លូវដើម្បីងាយស្រួលធ្វើដំណើរ។

ប្រជាពលរដ្ឋក្នុងសហគមន៍សម្តែងក្តីរីករាយបន្ទាប់ពីផ្លូវក្នុងភូមិជួសជុលរួចរាល់ ងាយស្រួលធ្វើដំណើរ និងមានសុវត្ថិភាព។

ផ្លូវក្នុងភូមិដូនប៉ែនពិបាកធ្វើដំណើរនារដូវវស្សា។

ជាការកត់សម្គាល់ កាលពីគ្រាមុនផ្លូវក្នុងភូមិពិបាកធ្វើដំណើរខ្លាំងណាស់ ពិសេសពេលខែធ្លាក់ភ្លៀង ព្រោះផ្លូវរអិលមានភក់ជ្រាំពពាច៕

អត្ថបទខ្លីសរសេរដោយ ម៉ារី យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

Share

ព័ត៌មានទាក់ទង

Image