en     km
en     km

អាជ្ញាធរឃុំបារាយណ៍ចុះកំណត់អត្តសញ្ញាណគ្រួសារក្រីក្រក្នុងគ្រាវិបត្តិ Covid-19

Share

កំពង់ធំ៖ រយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០នេះ អាជ្ញាធរឃុំបារាយណ៍បានចុះកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ ដើម្បីគ្រប់គ្រងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ១៩។

គ្រួសារដែលបានដាក់ពាក្យស្នើសុំកំណត់អត្តសញ្ញាណមានចំនួនសរុប ៥៦ គ្រួសារក្នុងភូមិចំនួន ១០ ។ តាមលទ្ធផលនៃការសម្ភាសន៍និងវាយតម្លៃជាក់ស្តែងលើស្ថានភាពជីវភាពគឺមានតែ ២៨ គ្រួសារតែប៉ុណ្ណោះដែលបានជាប់ក្នុងការវាយតម្លៃជាគ្រួសារក្រីក្រ។ ក្នុងនោះមាន ១៩ គ្រួសារស្ថិតក្នុងចំណាត់ថ្នាក់គ្រួសារក្រីក្រប្រភេទមួយ និង៩ គ្រួសារជាគ្រួសារក្រីក្រប្រភេទពីរ។

សរុបទាំងអស់ចំណាត់ថ្នាក់គ្រួសារក្រីក្រក្នុងឃុំបារាយណ៍មានចំនួន ២៨ គ្រួសារនៅក្នុងពាក់កណ្តាលនៃជុំទី១២នេះ។

ផ្អែកតាមការវាយតម្លៃ គ្រួសារដែលអាចជាប់ជាគ្រួសារក្រីក្រ គឺសមាជិកគ្រួសារត្រូវបានបង់ការងារ គ្មានប្រាក់ចំណូលក្នុងពេលវិបត្តិជំងឺកូវីដ១៩កំពុងផ្ទុះរីករាលដាល។ មួយទៀត គឺពុំមានផ្ទះសម្បែងរស់នៅច្បាស់លាស់ ឬរស់នៅពឹងអាស្រ័យជាមួយអ្នកដដៃ ឬផ្ទះចាស់ទ្រុឌទ្រោម។ គ្មានយានជំនិះដូចជា ម៉ូតូ ឡាន គោយន្ត ជាដើម។ គ្រួសារក្រីក្រទាំងនោះនឹងទទួលបានអត្ថប្រយោជន៍មួយចំនួនពេលពួកគេទៅទទួលសេវាសាធារណៈ ពោលគឺពុំអស់ប្រាក់នោះទេ៕

ខាងក្រោមនេះជារូបភាពសកម្មភាពរបស់មន្រ្តីឃុំបារាយណ៍ចុះសិក្សា និងវាយតម្លៃកំណត់គ្រួសារក្រីក្រ៖

អត្ថបទខ្លីសរសេរដោយ សឿន ចាន់ដា យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

Share

Image
Image
Image