កំពង់ធំ៖ ប្រជាពលរដ្ឋឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំចំនួន ៧០ គ្រួសារ នេះថ្ងៃទី ១៩ កុម្ភៈ ឆ្នាំ២០២០ បានទទួលអំពូលភ្លើងសូឡាបំភ្លឺក្នុងគេហដ្ឋាន។ អំពូលភ្លឺសូឡានេះជាជំនួយរបស់ក្រុមហ៊ុន DBS BanK Singapore សហការជាមួយអាជ្ញាធរឃុំបារាយណ៍។
ការផ្តល់អំពូលសូឡានេះ គឺក្នុងគោលបំណងសម្រួលការងារប្រចាំថ្ងៃ កាត់បន្ថយការប្រើប្រាស់ចរន្តអគ្គិសនីដើម្បីសន្សំសំចៃថវិកា និងរួមចំណែកលើកស្ទួយជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរផងដែរ៕
ខាងក្រោមនេះជារូបភាពសកម្មភាពក្រុមការងារឃុំបារាយណ៍ចុះភ្ជាប់អំពូលសូឡាជូនពលរដ្ឋ៖
អត្ថបទខ្លីសរសេរដោយ ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។
Post Views: 775