en     km
en     km

អ្នកស្រី យ៉ោកជឿន ចាប់របរអាំងសាច់គោនិងស្លាបមាន់ចង្កាក់រកកម្រៃវ័យចំណាស់

Share

​ខេត្តកំពង់ធំ៖ អ្នកស្រី យ៉ោកជឿន សព្វថ្ងៃរស់នៅភូមិបាណក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំបានចាប់យកមុខរបរអាំងសាច់គោ និងស្លាបមាន់ចង្កាក់ជាង ៣ ឆ្នាំមកហើយ បន្ទាប់ពីកូនៗរបស់គាត់មានគ្រួសារអស់។

កន្លែងលក់សាច់គោអាំងរបស់អ្នកស្រី យ៉ោកជឿន ។ រូបភាព ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ។

អ្នកស្រីបានបញ្ជាក់ថា ដោយសារវ័យរបស់ខ្លួននិងប្ដីកាន់តែចាស់ ពិបាកនឹងប្រកបមុខរបរដូចកាលពីមុន ទើបប្ដីប្រពន្ធមានគំនិតបង្កើតមុខរបរនេះឡើង ព្រោះជាការងារស្រាលនិងអាចរកប្រាក់សម្រាប់ពួកគាត់ចាយវាយបានគ្រប់គ្រាន់ និងអាចទៅវត្តធ្វើបុណ្យបានដោយមិនចាំបាច់ពឹងតែកូនៗជូនបាយម្ហូបនិងលុយនោះឡើយ។

អ្នកស្រីឱ្យដឹងទៀតថា មុខរបរនេះបានជួយសម្រួលដល់បន្ទុកកូនស្រីដែលរស់នៅជាមួយផង។ក្នុងមួយថ្ងៃគាត់អាចលក់សាច់គោអស់មួយគីឡូ ដែលអាចដោតបានពី ៨០ទៅ ៨៥ចង្កាក់។ ចំណែកស្លាបមាន់អាចលក់អស់មួយថង់ ដែលមួយថង់ទំងន់​ ២គីឡូ ហើយដោតបាន ២០០ចង្កាក់ ក្នុងមួយចង្កាក់មានតម្លៃ​ ៥០០រៀល។ ចំណូលប្រចាំថ្ងៃ គាត់អាចចំណេញជាមធ្យម ៣ម៉ឹន ទៅ ៤ ម៉ឺនរៀល ចំណែកពេលវេលាដែលគាត់អាំងលក់គឺចាប់ពីម៉ោង ៣ ល្ងាច៕

 អត្ថបទខ្លីសរសេរដោយ  ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

Share

ព័ត៌មានទាក់ទង

Image