រដ្ឋាភិបាលនៃប្រទេសវៀតណាម បានផ្ដល់ប្រាក់ជំនួយ ៥២ម៉ឺន៣ពាន់ដុល្លារអាមេរិក មកអោយកម្ពុជា ដើម្បីបន្តជួយរុករកអដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានស្លាប់អំឡុងសង្រ្គាម ជាមួយរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម។ នេះបើ់យោងតាមសារព័ត៌មាន វៀតណាម VNS បានចុះផ្សាយនៅថ្ងៃពុធទី១៦តុលានេះ។
ថ្លែងនៅឯកិច្ចជំនួបលើកទី១៨ នៃគណៈកម្មការ រដ្ឋាភិបាល វៀតណាម-កម្ពុជា នៅទីក្រុងហូជីមិញកាលពីថ្ងៃអង្គារទី១៥តុលា អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ វៀតណាម ឧត្តមសេនីយ៍ ឯក Lê Chiêm បានលើកឡើងថា ប្រទេសទាំងពីរ កំពុងបន្តស្រាវជ្រាវ កងទ័ពវៀតណាម ដែលបានបាត់បង់ជីវិត ដោយសារប្រយុទ្ធនឹងកងទ័ពខ្មែរក្រហមក្នុងសង្រ្គាមនៅកម្ពុជា។ លោក Lê Chiêm ដែលក្នុងនាមជាប្រធាន គណម្មាធិកានៃក្រុមស្រាវជ្រាវកងទ័ពវៀតណាមស្លាប់នៅកម្ពជា ក៏បាន កោតសរសើរ កម្ពុជាក្នុងការរុករ អដ្ឋិធាតុ កងត័ពវៀតណាម។ លោកសង្ឃឺមថា ប្រជាជនកម្ពុជា នឹងបន្តផ្ដល់ព័ត៌មាន អំពីអដិ្ឋធាតុកងទ័ពវៀតណាម បានស្លាប់នៅកម្ពុជា ដែលលោកថានេះ ជាការឆ្លុះបញ្ចាំង អំពីសាមគី្គភាព និងកិច្ចសហការរវាងប្រទេសទាំងពីរ។
លោកសៀងឡាប្រេស អនុប្រធានគណៈកម្មការស្រាវជ្រាវនៃអដ្ឋិធាតុ
កងទ័ពស្ម័គ្រចិត្តវៀតណាមបាន និយាយថា ភាគីទាំងពីរ កំពុងពិនិត្យ
ឡើងវិញនូវកិច្ចសហការនេះ។
ចាប់តាំងឆ្នាំ២០១៨មកដល់ពេលនេះ រដ្ឋាភិបាល វៀតណាមបានទទួលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន២៧៥
នាក់។
មិនមានតួលេខជាក់លាក់ណាមួយ បង្ហាញថា កងទ័ពស្ម័គ្រចិត្តវៀតណាមបានស្លាប់នៅកកម្ពុជា ក្នុងសង្រ្គាមជាមួយ កងទ័ពខ្មែរក្រហម ប៉ុន្មាននាក់នោះទេ ។ប៉ុន្តែ តាមឯកសារជាច្រើន និងការលើកឡើងដោយលោកប៉ែន សុវណ្ណអតីតនាយករដ្ឋមន្ព្រី ដំបូងគេនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលត្រូវកងទ័ពវៀតណាមចាប់ខ្លួនយកទៅដាក់គុកនៅក្រុងហាណូយ តែងតែអះអាងថា វៀតណាម បានលើកទ័ព១០ម៉ឺននាក់ ចូល ប្រទេសកម្ពុជា ដើម្បីផ្ដួលរំលំរបបខ្មែរក្រហមរបស់អតីតនាយករដ្ឋមន្ត្រីប៉ុលពត ត្រូវបានពលរដ្ឋខ្មែរចោទថា ជាមេឃាតករ លើជនរងគ្រោះខ្មែរជិត២លាននាក់៕