en     km
en     km

មុខរបរទិញអេតចាយរបស់អ្នកឃុំឈូកខ្សាច់ថ្មីជួយរកប្រាក់ចំណូលចិញ្ជឹមគ្រួសារ

Share

ស្រុកបារាយណ៍: ក្រៅពីរបរស្រែចំការនិងលក់ដូរនៅពេលថ្ងៃ អ្នកស្រុកបារាយណ៍មួយចំនួនបានឆ្លៀតធ្វើការងារផ្សេងដើម្បីរកកម្រៃចិញ្ចឹមជីវិត ដែល ជាមុខរបរបន្ទាប់បន្សំមួយអាចរកប្រាក់ចំណូលបន្ថែមជួយជីវភាពគ្រួសារ។

មុខរបរជាអ្នកទិញអេតចាយ បានជួយសម្រួលដល់សេដ្ឋកិច្ចគ្រួសាររបស់អ្នកភូមិឈូកខ្សាច់ម្នាក់ ដើម្បីផ្គត់ផ្គង់ហិរញ្ញវត្ថុគ្រួសារ និង ការរស់នៅប្រចាំថ្ងៃផងដែរ។

លោក ណេន ណុំ រស់នៅ ភូមិថ្មី ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំបានប្រកបមុខរបរបន្ថែមក្រោយពីការធ្វើស្រែដោយការដើរទិញអេតចាយដើម្បីយកទៅលក់បន្តដែលជាការងារបន្ទាប់បន្សុំរបស់គាត់។

លោក បានបន្តទៀតថារបរទិញអេតចាយនេះ លោកបានចាប់ផ្តើមធ្វើវាមានរយ:ពេល១ឆ្នាំមកហើយដោយមុខរបរនេះមានភាពងាយស្រួលក្នុងការដើរទិញពីប្រជាពលរដ្ឋនៅក្នុងភូមិ។

គាត់បានបង្ហើបទៀតថា ក្នុងមួយថ្ងៃ ប្រាក់ចំណេញបានពីការលក់អេតចាយគឺរហូតចាប់ពី ២ម៉ឺនរៀល ទៅ ៣មឺុនរៀលក្នុងមួយថ្ងៃ ។

គាត់បានយកប្រាក់ចំណេញពីការលក់អេតចាយដើម្បីផ្គត់ផ្គង់ជីវភាព រស់នៅប្រចាំថ្ងៃ និងសន្សំទុក្ខសម្រាប់ប្រើប្រាស់នៅពេលគ្រួសារមានភាពចាំបាច់ឬ មានតម្រូវការ៕

អត្ថបទខ្លីសរសេរដោយ ពោ គីមសេង យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

Share

ព័ត៌មានទាក់ទង

Image