en     km
en     km

របាយការជំរឿនប្រជាជន៖ អ្នកភូមិបារាយណ៍តូចមានទឹកស្អាតប្រើប្រាស់ ៩៧ ភាគរយ

Share

ស្រុកបារាយណ៍: នៅក្នុងភូមិបារាយណ៍តូច ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ប្រជាពលរដ្ឋមានការប្រើប្រាស់ប្រព័ន្ធធារាស្តទឹកស្អាតប្រហែល 97% បើធៀបនិងចំនួុនខ្នងផ្ទះរបស់ប្រជាជន នេះបើតាមរបាយការណ៍នៃការធ្វើជំរឿនប្រជាជនកាលពីថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០១៩ ។

ការប្រើប្រាស់ប្រព័ន្ធទឹកស្អាតមានភាពងាយស្រួលច្រើនដល់បងប្អូនដែលរស់នៅក្នុងភូមិបារាយណ៍តូច ដោយគ្រាបំពេញតម្រូវការបានភ្លាមៗ ចំណេញពេលវាលា និងថវិការទៀតផង។ បើតាមរបាយការណ៍ដដែលបានបញ្ជាក់ថា កាលពីប៉ុន្មានឆ្នាំ​មុន មុននឹងបានទឹកយកមកប្រើប្រាស់គាត់ត្រូវទៅដងទឹកពីស្ទឹង ព្រែក អណ្តូងហើយការធ្វើដំណើរទៅមានភាពពិបាក ច្រើនដូចជា ផ្លូវឆ្ងាយពីលំនៅឋាន គ្មានសុវត្តិភាពតាមផ្លូវ ខាតទាំងពេលវាលា ហើយទឹកដែលយកមកប្រើប្រាស់មិនមានអនាម័យ នាំអោយខូចសុខភាព ដែលអាចបណ្តាលអោយកើតជំងឺរាករូសទៀតផង។

អ្នកភូមិបាននិយាយថាការប្រើប្រាស់ប្រព័ន្ធទឹកស្អាតមានភាពងាយ ស្រួុលមែនតែពួុកគាត់ត្រូវចំនាយថវិការបន្តិចដែល។ ការចំណារបស់គាត់ គឺចំណាយទៅតាមខែដែលពួុកគាត់ប្រើតិចឫច្រើនតែប៉ុនណោះ។

ទឹកស្អាត គឺគិតតាមគីបដែលក្នុងមួុយគីបស្មើនឹង 2300រៀល ហើយជារៀងរាល់ខែប្រជាជនក្នុងភូមិត្រូវចំណាយ1000 រៀលក្នុងមួុយខែថ្លៃសេវាថែទាំអោយទៅម្ចាស់រដ្ឋករទឹក៕  

អត្ថបទខ្លីសរសេរដោយ សេង សុភក្រ្ត យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

Share

ព័ត៌មានទាក់ទង

Image