កំពង់ធំ៖ កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាឃុំឈូកខ្សាច់បានចុះអន្តរាគមន៍រំដោះទឹកពីផ្ទះរបស់ពលរដ្ឋប្រមាណ ១០០ ខ្នងដែលលិចជាច្រើនខែ។ ក្នុងកិច្ចអន្តរាគមន៍នេះ អាជ្ញាធរបានប្រើប្រាស់គ្រឿងចក្រកាយផ្លូវនិងដាក់លូ តាមមុខផ្ទះរបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ទីតាំងដែលរដ្ឋបាលឃុំឈូកខ្សាច់ចុះជួយប្រជាពលរដ្ឋពេលនេះ ស្ថិតនៅភូមិប្រាសាទ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលពួកគាត់មានផលវិបាកក្នុងការធ្វើដំណើរ និងប្រកបមុខរបរជាច្រើនខែ។ តែយ៉ាងណាគេហដ្ឋានរបស់ពលរដ្ឋមួយចំនួនដែលនៅទាបជាងផ្លូវ នៅពុំទាន់ស្រកទឹកនៅឡើយនោះទេ។
ពលរដ្ឋបន្តសំណូមពរឲ្យអាជ្ញាធរមូលដ្ឋានមានកិច្ចអន្តរាគមន៍រំដោះទឹកពីផ្ទះរបស់ពួកគេឲ្យបានឆាប់រហ័ស៕
អត្ថបទដោយ៖ ពោ គឹមសេង យុវជនស្រុកបារាយណ៍
Post Views: 263