en     km
en     km

អាជ្ញាធរស្រុកបារាយណ៍ដឹកនាំកម្លាំងរឹតបន្តឹងច្បាប់ចរាចរណ៍

Share

កំពង់ធំ៖ នៅព្រឹកថ្ងៃទី ៤​ ខែសីហា ឆ្នាំ២០១៩ នេះ លោក ហាត ទៀងបូរិទ្ធ អភិបាលរងស្រុកបារាយណ៍ បានដឹងនាំកងកម្លាំងអាវុធហត្ថចុះត្រួតពិនិត្យមើលយានយន្តធំៗដែលដឹកលើសទម្ងន់ និងអ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព ដែលជាយថាហេតុអាចបង្ករឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតបាន។

លោក ហាត ទៀងបូរិទ្ធ បន្តថាការត្រួតពិនិត្យនេះ កងរាជអាវុធហត្ថបន្តធ្វើជារៀងរាល់ថ្ងៃនៅតំបន់ផ្សេងៗគ្នា ក្នុងគោលបំណងរិត​បន្តឹងច្បាប់ និង កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

លោកបានអំពាវនាវប្រជាពលរដ្ឋ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាជៀសវាងគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវ៕

អត្ថបទដោយ៖ ពោ គឹមសេង យុវជនស្រុកបារាយណ៍

Share

ព័ត៌មានទាក់ទង

Image