កំពង់ធំ៖ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្រុមប្រឹក្សាឃុំបារាយណ៍បានសម្រេចប្រើប្រាស់ថវិកាមូលនិធិឃុំ កែលម្អផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែជូនប្រជាពលរដ្ឋស្ថិតនៅក្នុងភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ នៅក្នុងពិធីបើកការដ្ឋានកែលម្អផ្លូវលំក្រាលគ្រួសក្រហម ១ ខ្សែកាលពីថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០១៩ លោក អួង សារឿន អភិបាលស្រុកបារាយណ៍មានប្រសាសន៍ថា ផ្លូវដែលកំពុងកែលម្អនេះមានប្រវែង១៦៧០ម៉ែត្រ ជាថវិការបស់មូលនិធិឃុំបារាយណ៍ឆ្នាំ ២០១៨ មានទឹកប្រាក់ ៩០,៧០០០០០រៀល។ ការជុសជលកែលម្អផ្លូវមួយខ្សែនេះ គឺដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនផ្សេងៗរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពងាយស្រួល។
ប្រភពអត្ថបទ៖ សឿន ចាន់ដា យុវតីស្រុកបារាយណ៍
លោក អួង សារឿន អភិបាលស្រុកបារាយណ៍
Post Views: 219