en     km
en     km

ស្ត្រី​ផ្ទុកមេរោគ​អេ​ដស៍​សុំ​កុំ​ឲ្យ​រើស​អើ​ង​គ្រួសារ​របស់​គាត់​

Share

ខេត្តបាត់ដំបង​៖​ ស្ត្រី​ផ្ទុកមេរោគ​អេ​ដស៍​ម្នាក់​អំពាវនាវ​សុំ​ឲ្យ​អ្នក​ជិតខាង​កុំ​រើសអើង​គ្រួសារ​គាត់​ ព្រោះ​ជំងឺអេដស៍​ឆ្លង​តាម​រយៈ​រួម​ភេទ​។​

មនុស្សរាប់រយអ្នកឈរជារូបបូរណ៍ក្រហមតំណាងឲ្យការប្រយុទ្ធប្រឆំាងនឹងជំងឺអេដសន៍។រូបភាព៖ Website USA in Cambodia

​ស្ត្រី​ផ្ទុកមេរោគ​អេ​ដស៍​ម្នាក់​កំពុង​ប្រើប្រាស់​ថ្នាំ​ពន្យា​យ៉ាង​ទៀត​ទាត់​ មាន​ប្រសាសន៍​ថា​ អ្នក​ភូមិ​មិន​ចង់​មាន​ទំនាក់ទំនង​ជាមួយ​គ្រួសារ​គាត់​ សូ​ម្បី​តែ​ក្មេងៗ​ក៏​ហាម​មិន​អោយ​លេង​ជាមួយ​កូន​គាត់​ ព្រោះ​មាន​ម្តាយ​ជា​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​។​

​ស្ត្រី​រូប​នេះ​បាន​ឆ្លង​មេរោគ​អេ​ដស៍​ពី​ស្វាមី​របស់​គាត់​កាលពី​ ១០​ ឆ្នាំ​ មុន​ បច្ចុប្បន្ន​អ្នកស្រី​មាន​សុខភាព​មាំទាំ​ល្អ​ និង​សាច់ឈាម​ស្រស់ថ្លា​ព្រោះ​គាត់​ប្រើ​ថ្នាំ​ពន្យា​អាយុជីវិតបាន​យ៉ាង​ទៀត​ទាត់​ល្អ​។​ អ្នកស្រី រស់នៅភូមិ កន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

​សព្វថ្ងៃ​អ្នក​ប្រកប​របរ​ដាំ​បន្លែ​បន្តិចបន្តួច​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​។​ អ្នកស្រី​មានកូន​បី​នាក់​ ប៉ុន្តែ​ពួក​គេ​សំណាងល្អ​ជាង​ម្តាយ​គឺ​គ្មាន​ផ្ទុកមេរោគ​អេ​ដស៍​ទេ​៕

Share

ព័ត៌មានទាក់ទង

Image