ខេត្តបាត់ដំបង៖ ម្ចាស់កសិដ្ឋានចិញ្ចឹមចង្រិតមួយរូបបានបង្ហាញបទពិសោធន៍ការថែទាំចង្រិតឲ្យបានផលច្រើនចាប់តាំងពីកូនចង្រិតញាស់ដំបូងរហូតដល់ទទួលផល។
លោក ដូរ ត្រិច អ្នកចិញ្ចឹមចង្រិតនៅ ភូមិ រ៉ា ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានឲ្យដឹងថា ដើម្បីទទួលផលចង្រិតច្រើនត្រូវជ្រើសរើសពូជល្អដែលធននឹងអាកាសធាតុ និងជំងឺ។
ក្រោយពីកូនចង្រិតញាស់ត្រូវលាងសម្អាតទ្រុងបីថ្ងៃម្តង ដើម្បីជៀសវាងកុំឲ្យឆ្លងជំងឺ។ ចង្រិតត្រូវការទឹកបីដងក្នុងមួយថ្ងៃសម្រាប់ទទួលសំណើមបានល្អ។
លោកថា ពីរឬបីថ្ងៃអោយចំណីម្តង់ចំពោះចង្រិតនៅតូច តែចង្រិតធំត្រូវអោយចំណីម្តង់ជារៀងរាល់ថ្ងៃរហូតដល់ប្រមូលផលនៅអាយុ ៣៧ ថ្ងៃ។ បច្ចុប្បន្នកសិដ្ឋានលោកមានទ្រុងចង្រិតចំនួន ៣០ ដោយក្នុងមួយទ្រុងអាចទទួលផលចង្រិតជាមធ្យម ១៥ គីឡូក្រាម៕ តឿម រាត្រី