en     km
en     km

មុខរបរ​កាត់ដេរ​សម្លៀលបំពាក់ជួយ​ឲ្យ​ជីវភាព​របស់​អ្នកស្រី ​មុំ​ ធូ​ធារ​

Share

បាត់ដំបង​៖​ មុខរបរកាត់ដេរសម្លៀកបំពាក់បានជួយឲ្យជីវភាពរបស់គ្រួសារអ្នកស្រី ឆូន ណារី មានជីវភាពធូធារជាងមុន។

អ្នកស្រី និងស្វាមី កំពុងកាត់សម្លៀកបំពាក់ឲ្យអតិថិជនរបស់គាត់ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង។ រូបភាព៖ ឆូន ដានី

អ្នកស្រី​ ឆូ​ន​ ណា​រី​ ឬ​ហៅ​មុំ​ ជា​ជាងកាត់ដេរ​សម្លៀក​បំពាក់​ទាន់សម័យ​បុរស​នារី​នៅ​ ស្រុក​មោងឫស្សី​ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​ ២៨​ ខែ​ មេ​សា​ថា​ របរ​នេះ​អាច​រក​ប្រាក់​ចំណូល​បាន​ចន្លោះ​ ១​ លាន​ ៥​ សែន​រៀល​ ទៅ​ ២​ លាន​រៀល​ក្នុង​មួយ​ខែ​ ដោយ​មិន​គិត​ពី​ប្រាក់​ចំណូល​របស់​ស្វាមី​របស់​អ្នកស្រី​។​

​អ្នកស្រី​ មុំ​ បញ្ជាក់​ថា​ មូលហេតុ​ដែល​អ្នកស្រី​ចាប់​អាជីព​នេះ​ ព្រោះ​អ្នកស្រី​មើលឃើញ​ថា​ នៅ​ក្នុង​ឃុំ​មោង​កាលពី​ ១០​ ឆ្នំាមុន​ ពុំ​ទាន់​មាន​គេ​បើកហាង​កាត់ដេរ​សម្លៀក​បំពាក់​នោះ​ទេ​។​ រហូតមកដល់ពេលនេះមានហាងកាត់ដេរតិចតួចនៅឡើយ។

​អ្នកស្រី​ និង​ស្វាមី​ ប្រកបរ​បរជា​ជាងកាត់ដេរ​សម្លៀក​បំពាក់​តាំងពី​ឆ្នាំ​ ២០០៥​ រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល ​១៤ ​ឆ្នាំ​មក​ហើយ​យ​៕​ អត្ថបទ​៖​ ឆូ​ន​ ដា​នី​

Share

Image
Image
Image