en     km
en     km

អ្នក​ផលិត​នំ​បញ្ចុក​៖​ ខ្វះ​ទឹក​ធ្វើ​អោយ​ប៉ះពាល់​ដល់អាជីវកម្ម​នំ​បញ្ចុក​ក្នុងស្រុក​មោងឫស្សី​

Share

បាត់ដំបង​៖​ អ្នកផលិតនំបញ្ចុកនៅស្រុកមោងឫស្សី​បានត្អូញត្អែរថា ការផលិតនំបញ្ចុកថយចុះព្រោះខ្វះទឹកស្អាតប្រើប្រាស់ ស្របពេលកម្ពុជារងឥទ្ធិពលរលកកំដៅអ៊ែល នីណូ (El Nino) នំាឲ្យមានបាតុភូតក្តៅខ្លំាង។

អ្នកស្រី រឿប ផលិតនំបញ្ចុកក្នុងមួយថ្ងៃប្រមាណ ២០០ គីឡូក្រាម។រូបភាព៖ ហេង គឹមឈុន

អ្នកស្រី​ រឿ​ប​ ជា​អ្នក​ធ្វើ​នំ​បញ្ចុក​មួយ​បាន​ត្អូញត្អែរ​ថា​ ការ​ផលិត​នំ​បញ្ចុក​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​នៅ​ក្នុងស្រុក​មោង​មោងឫស្សី​ខេត្តបាត់ដំបង​បាន​ថយ​ចុះ​ដោយសារ​ការ​ខ្វះ​ទឹក​ប្រើ​ ប្រាស់​ចាប់តាំងពី​ខែកុម្ភៈ​ រហូត​មក​ដល់​ចុងខែ​ មេ​សា​ ឆ្នាំ​ ២០១៩​។​

​អ្នកស្រី​ រឿ​ប​ បញ្ចា​ក់​នៅ​រសៀល​ថ្ងៃអាទិត្យ​ស​ប្តា​ហ៍​មុន​នេះ​ថា​ ការ​ផលិត​នំ​បញ្ចុក​ថយ​ចុះ​ពី​ ២០០​ គីឡូក្រាម​ មក​ត្រឹម​ ១៥០​ គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ​ ដោយសារ​ទឹកស្ទឹង​មោង​ស្រក​ចុះ​យ៉ាង​ខ្លាំង​នាំ​ឲ្យ​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​មិន​គ្រប់គ្រាន់​សម្រាប់អ្នកប្រើប្រាស់។​

ចាប់ពី​ថ្ងៃ​ទី​ ២២​ ដល់​ ថ្ងៃ​ទី​ ៣០​ ខែ​ មេ​សា​ កម្ពុជា​បាន​ទទួល​រង​ឥទ្ធិពល​រលក​កម្តៅអេល​ក្តៅ​ខ្លាំង​ប្រមាណ​ ៤១​ អង្សា​។ នេះបើតាមក្រសួងធនធានទឹក និងឧត្តុនិយម៕

​អត្ថបទ៖ ហេង គឹមឈុន

Share

ព័ត៌មានទាក់ទង

Image