តាំងពីឆ្នាំ២០០២នៃការបង្កើតតុលាការឧក្រិដ្ឋកម្មអន្ដរជាតិមក ម៉ាឡេស៊ីឆ្នាំ២០១៩ ទើបបានក្លាយជាសមាជិកទី១២៤។តាមការឱ្យដឹងពីរដ្ឋាភិបាលរបស់ប្រទេសនេះ គឺ ម៉ាឡេស៊ីបានក្លាយជាសមាជិករបស់តុលាការឧក្រិដ្ឋកម្មអន្ដរជាតិហើយកាលពីថ្ងៃទី៥ មិនាកន្លងទៅ។ សារព័ត៌មាន Channel News Asia ចុះផ្សាយថា រដ្ឋាភិបាលកំពុងជម្រុញឱ្យប្រទេសកាត់បន្ថយនូវស្ថាប័នទាំងឡាយដែលត្រូវប្រឈមនឹងបញ្ហាត្រូវបានកាត់ទោស។
រដ្ឋមន្ត្រីក្រសួងការបរទេសលោក Saifuddin Abdullah បានចុះហត្ថលេខាលើសន្ធិសញ្ញា ICC បន្ទាប់ពីគណៈរដ្ឋមន្រ្តីម៉ាឡេស៊ីបានអនុម័តការលើរឿង។នេះបើតាមក្រសួងការបរទេសបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ។
ICC គឺជាតុលាការឧក្រិដ្ឋកម្មសង្គ្រាមកម្រិតពិភពលោក ត្រូវបាន បង្កើតឡើងក្នុងគោលបំណងកាត់ទោសនូវអំពើរំលោភបំពានធ្ងន់ធ្ងរណាដែលតុលាការជាតិនៃប្រទេសជាសមាជិកមិនមានសុឆន្ទៈជំនុំជម្រះ ឬ គ្មានសមត្ថកិច្ច។
មុនរដ្ឋាភិបាលថ្មីក្រោមកំណែទម្រង់ស៊ីជម្រៅរបស់លោកនាយករដ្ឋមន្ត្រី ម៉ាហាធា បានសន្យាថានឹងនាំម៉ាឡេស៊ីចូលជាសមាជិក របស់ ICC ។
ICC ត្រូវបានហ្វីលីពីននៃប្រធានាធិបតី Rodrigo Duterte ព្រមានពីការចាកចេញពីសមាជិកភាពដោយសារតុលាការនេះបានការអង្កេតលើសំណុំរឿងសង្គ្រាមគ្រឿងញៀនដែលបើកសមរភូមិដោយរដ្ឋាភិបាលរបស់លោក៕