en     km
en     km

ក្រសួងអភិវឌ្ឍន៍ជនបទស្នើឱ្យមន្រ្តីថ្នាក់ក្រោមត្រួតពិនិត្យប្រភពទឹកជាប្រចាំក្នុងពេលរាំងស្ងួត

Share

ភ្នំពេញ៖ ដើម្បីទប់ស្កាត់នូវហានីភ័យនានាដែលអាចបណ្តាលឱ្យប្រភពទឹកមួយចំនួណក្នុងមូលដ្ឋានមួយខ្វះខាតទឹកប្រើប្រាស់ ក្រសួងអភិវឌ្ឍន៍ជនបទកាលពីថ្ងៃទី២៥ កុម្ភៈបានចេញសេចក្តីណែនាំទៅកាន់មន្រ្តីថ្នាក់ក្រោយត្រូវឧស្សាហ៍ចុះពិនិត្យ ជៀសវាងគ្មានទឹកប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋ។ សេចក្តីណែនាំនេះធ្វើឡើងនៅគ្រាដែលកម្ពុជា កំពុងទទួលរងនូវឥទ្ធិពលបាតុភូត អែលនីណូ(El Nino) ដោយប្រយោល ដែលបាតុភូតនេះបង្កឱ្យធាតុអាកាសក្តីហួតហែង ហើយសីតុណ្ហភាពអាចហក់ឡើងដល់៤០-៥០អង្សារសេ។

បើតាមសេចក្តីប្រកាសព័ត៌មាននេះ ឥទ្ធិពលនៃបាតុភូតនេះនឹងធ្វើឱ្យកម្ពុជាអាចប្រឈមនឹងការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ ពិសេសប្រជាពលរដ្ឋតាមតំបន់ជនបទ។

ដើម្បីកាត់បន្តយការខ្វះខាតទឹកប្រើប្រាស់ក្រសួងអភិវឌ្ឍន៍ សូមធ្វើការណែនាំដល់មន្រ្តីខេត្តក្រុង ត្រូវចុះពិនិត្យមើល អណ្តូង ស្រះទឹក និងរកវិធីដោះស្រាយជាបន្ទាន់នៅពេលអណ្តូងខូច និងទឹកស្រះរីងស្ងួត។ ទី២ ត្រូវធ្វើការណែនាំ និងអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ដែលងាយរងគ្រោះ ដោយសារខ្វះខាតទឹកឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាប្រភពទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងប្រើប្រាស់ទឹកក្នុងលក្ខណៈសន្សំសំចៃ។ ទី៣ ត្រូវទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍នានា អង្គការជាតិ និងអន្តរជាតិដើម្បីឆ្លើយតបភ្លាមៗដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាតទឹកប្រើប្រាស់ ។ ចុងក្រោយ ត្រូវធ្វើរបាយការណ៍ និងរាយការណ៍ជាប្រចាំមកក្រសួងដើម្បីមានវិធានការជួយជាបន្ទាន់។

ទឹក​ជំនន់​ក្នុង​ឆ្នាំ​២០០៩​ ឆ្នាំ​២០១១ ​និង​ឆ្នាំ​២០១៣​បាន​នាំ​ឱ្យ​មាន​ការ​ខូចខាត​គិត​ជា​ទឹកប្រាក់​គឺជាង​មួយ​ពាន់​លាន​ដុល្លារ ហើយ​វាបណ្តាល​ឲ្យបាត់បង់​ជីវិត​មនុស្ស​៤៦១​នាក់។

របាយការណ៍​ហានិភ័យ​ឆ្នាំ​២០១៥ របស់​អង្គការ​សហប្រជាជាតិ ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា គឺ​ជា​ប្រទេស​ទី​៩ ដែល​ងាយ​រងគ្រោះ​ជាង​គេ​ដោយសារ​គ្រោះ​មហន្តរាយ​នៅ​លើ​ពិភពលោក ដែល​ជា​ឧបសគ្គ​ដល់​ដំណើរ​ការ​អភិវឌ្ឍ​សម្រាប់​ប្រទេស​នេះ។ ករណី​នេះ បាន​ធ្វើ​ឲ្យ​ខូចខាត​ដល់​វិស័យ​សំខាន់ៗ​មួយ​ចំនួន ដូចជា កសិកម្ម សេដ្ឋកិច្ច សុខភាព និង​អប់រំ​ជាដើម។ ជាង​នេះ​ទៀត បើ​តាម​តួលេខ​ព្យាករណ៍​របស់​អង្គការ​សុខភាព​ពិភពលោក នៅ​រវាង​ពី​ឆ្នាំ​២០៣០ ដល់​ឆ្នាំ​២០៥០ ការ​ប្រែប្រួល​អាកាសធាតុ នឹង​អាច​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​បន្ថែម​ប្រមាណ ២៥​ម៉ឺន​នាក់ (២៥០.០០០​នាក់) ក្នុង​មួយ​ឆ្នាំៗ ក្នុង​នោះ​ជិត ៤​ម៉ឺន​នាក់ (៣៨.០០០​នាក់) ស្លាប់​ដោយសារ​កម្ដៅ​ខ្លាំង ជិត ៥​ម៉ឺន​នាក់ (៤៨.០០០​នាក់) ដោយ​ការ​រាករូស ៦​ម៉ឺន​នាក់​ដោយ​រោគ​គ្រុនចាញ់ និង​ជិត ១០​ម៉ឺន​នាក់ (៩៥.០០០​នាក់) ជា​កុមារ​ដោយសារ​កង្វះ​ចំណី​អាហារ៕

Share

Image
Image
Image